ថៃ ៖ ដូចដែរដឹងហើយថា តារាស្រីល្បីឈ្មោះ Taew Natapohn ត្រូវសង្ស័យថា អាចនឹងមានភាគរយខ្ពស់ជាងគេក្នុងការឆ្លងពី DJ Matoom ក្រោយពេលខ្លួនបាន រាំកម្សាន្តលេងជាមួយរូបលោក កំឡុងពេល ១៤ថ្ងៃនេះ ។ គួរបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ តារាសម្តែងស្រីរូបនេះ កំពុងធ្វើចត្តាឡីស័កខ្លួនឯង ដែលនឹងមានរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កត់ការចម្លងវីរុសនេះ ទៅអ្នកដទៃទៀត មុននឹងអាចដឹងលទ្ធផលតេស្តជាផ្លូវការថា ខ្លួនមានឆ្លងឫទេ។

បើក្រឡេកទៅមើលដៃគូជីវិតរបស់នាងវិញ គេឃើញសង្សារសេដ្ឋីហៃសូ Pranai បែរជាគ្មានវត្តមានជាសាធារណៈ ក្នុងការលើកទឹកចិត្តសង្សារស្រីខ្លួនស្របពេល Taew កំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងបែបនេះ។ លើសពីនេះ គេបែរជាឃើញវត្តមានរបស់អតីតសង្សាររបស់នាង គឺលោក Ton ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្របានប្រទះឃើញការបញ្ចេញមតិរបស់លោក ក្នុងឃ្លីបវីដេអូ ដែលរូបនាងបានបង្ហោះពេលកំពុងក្នុងបន្ទប់ ដើម្បីធ្វើការឃុំខ្លួន​ ជាមួយនឹងស្ទីកឃ័រតែពីរប៉ុណ្ណោះ។ តែអ្នកគាំទ្រពិតជា សរសើរទឹកចិត្តលោកខ្លាំងថា លោកប្រហែលជានៅព្រួយបារម្ភពីសង្សារចាស់ខ្លួនខ្លាំង តែមិនអាចបង្ហាញឲ្យខ្លាំងក្លាជាងនេះ៕

ចង់ដឹងឲ្យកាន់តែច្បាស់នោះ​ តោះទៅរូបភាពខាងក្រោមទាំងអស់គ្នា ៖

Ton
Ton
Ton
Ton
Ton
Taew
Taew
Taew
ការបញ្ចេញមតិរបស់ Ton ក្នុងគណនីរបស់ Taew
ការបញ្ចេញមតិរបស់ Ton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]