បរទេស៖ មនុស្សជាតិអាចរស់នៅលើគន្លងខ្សែក្រវាត់អាចម៍ផ្កាយ នៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ នេះជាការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រកំពូល លោកដុកទ័រ Pekka Janhunen ដែលនិយាយថាមនុស្សយ៉ាងច្រើនអាចរស់នៅក្នុងទីក្រុងដ៏ធំលើអវកាស នៅឆ្នាំ២០៣៦។ លោក Janhunen បានបង្ហាញចក្ខុវិស័យរបស់គាត់នៅក្នុងឯកសារស្រាវជ្រាវ ដែលបានចេញផ្សាយនៅក្នុងខែនេះ។
លោកបានបង្ហាញពីគម្រោងសម្រាប់ទីក្រុងរណបអណ្ដែតដ៏ធំ នៅលើអាចម៍ផ្កាយ Ceres ដែលគេអាចចាត់ទុកថាជាកូនភព និងមានចម្ងាយប្រហែល៥២៥លានគីឡូម៉ែត្រពីផែនដី។ គម្រោងជម្រករចនាសម្ព័ន្ធបែបស៊ីឡាំងអាចនឹងក្លាយជាទីលំនៅរបស់មនុស្ស ជាង៥ម៉ឺននាក់។ យ៉ាងណាមិញ ទីតាំងទាំងនោះត្រូវបានភ្ជាប់ជាមួយមេដែកដ៏មានអនុភាព និងបង្កើតជាទំនាញសិប្បនិម្មិត ដោយវាអាចជួយបន្ថយល្បឿនគន្លងគោចរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រជាជនដែលត្រូវរស់នៅទីនោះអាចនឹងជីកយកធនធានរ៉ែពីកូនភព Ceres នៅជម្រៅ៩៦៥គីឡូម៉ែត្រ ហើយអាចទាញយកឡើងមកលើ ដោយប្រើជណ្ដើរយន្តអវកាស។ ដោយសារតែអាចម៍ផ្កាយ Ceres មានទំនាញទាបហើយវិលលឿន ដូច្នេះការប្រើប្រាស់ជណ្ដើរអវកាសគឺអាចធ្វើទៅបាន។
Ceres គឺជាអង្គធំជាងគេនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ហើយវាជាគោលដៅសម្រាប់ការតាំងទីលំនៅ ដោយសារតែបរិយាកាសរបស់វាសម្បូរទៅដោយនីត្រូសែន។ ទោះជាយ៉ាងណា វាអាចមានការគំរាមកំហែងពីអាចម៍ផ្កាយផ្សេងទៀត ឬវិទ្យុសកម្មពីទីអវកាស។ លោក Janhunen បានបង្ហាញថាកញ្ចក់ស៊ីឡាំងយក្សត្រូវដាក់ព័ទ្ធជុំវិញទីក្រុងរណបនេះ ដែលវាអាចការពារពីហានិភ័យគ្រប់ប្រភេទ។ ផ្ទាំងកញ្ចក់ទាំងនោះអាចឲ្យពន្លឺព្រះអាទិត្យចាំងឆ្លុះចូលទៅលំនៅស្ថាន សម្រាប់ការដាំដុះនិងជីវិតរុក្ខជាតិផ្សេងៗ។
គម្រោងទាំងនេះស្ដាប់មើលទៅពិតជាអស្ចារ្យ ប៉ុន្តែលោកក៏បានបង្ហាញពីបញ្ហាផងដែរ។ បញ្ហាចម្បងនោះគឺការបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយ Ceres ដែលបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ បញ្ហាមួយទៀតគឺ ថាមពលសម្រាប់ការដឹកជញ្ជូនសម្ភារៈសាងសង់ដែលជាឧបសគ្គដ៏ធំផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]