អាមេរិក៖ មានគ្រឿងតុបតែងលម្អថ្មីនៅក្នុងការិយាល័យ Oval Office របស់ប្រធានាធិបតី Joe Biden។ តែវាដូចជាការតុបតែងមួយរាងចម្លែកបន្តិច។ ឆ្លើយតបទៅការស្នើសុំរបស់រដ្ឋបាលថ្មី អង្គការណាសាបានឱ្យសេតវិមានខ្ចីថ្មព្រះចន្ទ ដែលយកពីមន្ទីរពិសោធន៍សំណាកថ្មព្រះចន្ទរបស់ខ្លួននៅមជ្ឈមណ្ឌលអវកាសណាសា Johnson នៅទីក្រុង Houston។ ថ្មព្រះចន្ទនេះបានដាក់បង្ហាញនៅការិយាល័យ Oval Office ក្នុងថ្ងៃចូលស្បថកាន់តំណែងរបស់លោក Biden ថ្ងៃទី20 ខែមករា។
យោងតាមគេហទំព័ររបស់អង្គការណាសា ការឱ្យខ្ចីនេះគឺជាការបង្ហាញពីនិមិត្តរូបនៃមហិច្ឆតានិងសមិទ្ធិផលរបស់មនុស្សជំនាន់មុន និងគាំទ្រដល់ការរុករកនៅឋានព្រះចន្ទនិងភពព្រះអង្គារនាពេលបច្ចុប្បន្នរបស់អាមេរិក។ ថ្មព្រះចន្ទត្រូវបានដាក់ក្នុងកែវការពារមួយដែលមានភ្ជាប់ស្លាកពន្យល់ពីប្រវត្តិរបស់វានៅខាងក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មព្រះចន្ទនេះបានមកពីបេសកកម្មលើកចុងក្រោយរបស់ប្រទេសអាមេរិកទៅកាន់ឋានព្រះចន្ទតាមអាប៉ូឡូទី17 ឆ្នាំ1972។
នៅលើគេហទំព័ររបស់អង្គការណាសាក៏បានបញ្ជាក់ថា អវកាសយានិក Ronald Evans, Harrison Schmitt និង Eugene Cernan ដែលជាមនុស្សចុងក្រោយដែលបានដើរនៅលើឋានព្រះចន្ទ បានយកសំណាកថ្មនេះចេញពីផ្ទាំងថ្មធំមួយនៅជើងភ្នំ North Massif នៅជ្រលង Taurus-Littrow ចម្ងាយ3គីឡូម៉ែត្រ ពីយាន Lunar Module។
វាមានទំងន់332ក្រាម ប៉ុន្តែទីភ្នាក់ងារអវកាសនិយាយថាថ្មព្រះចន្ទមានអាយុ 3.9ពាន់លានឆ្នាំ ហើយកើតក្នុងកំឡុងពេលព្រឹត្តិការណ៍បុកទង្គិចដ៏ធំចុងក្រោយនៅជិតតំបន់ព្រះចន្ទឈ្មោះថា Imbrium Impact Basin ដែលមានអង្កត់ផ្ចិត1,145 គីឡូម៉ែត្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]