ហ្វីលីពីន៖ សំណុំរឿងនៃការស្លាប់របស់កញ្ញា Christine Angelica Faba Dacera អាយុ ២៣ឆ្នាំ ជានារីបម្រើការលើយន្តហោះ ជនជាតិហ្វីលីពីន បានចោទជាបញ្ហាយ៉ាងខ្លាំងនៅក្នុងប្រតិបត្តិការសេុីបរបស់អ្នកជំនាញ និងផ្ទុះចេញជាការខ្វែកគំនិតគ្នាស្តីអំពីរឿងរ៉ាវ នៃការស្លាប់របស់នាងផ្ទាល់តែម្តង។ ជុំវិញមូលហេតុនៃការស្លាប់របស់នាង បានបង្កជាចំណាប់អារម្មណ៍ ក៏ដូចជាការផ្តោតយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្តីអំពីតើមូលហេតុអ្វីដែលនៅពីក្រោយការស្លាប់របស់នាង។
ថ្មីៗនេះ យោងតាមសារព័ត៌មានអន្តរជាតិដ៏ល្បី BBC បានបង្ហោះព័ត៌មាន និងដំណើរការវិវត្តចុងក្រោយ នៅក្នុងសេុីបអង្កេត ព្រមទាំងរឿងដែលមិននឹកស្មានដល់នោះ គឺថា លោក Harold Depositar ដែលជាមេប៉ូលីសប្រចាំនៅក្នុងទីក្រុងម៉ាកាទីត្រូវបានលោកមេបញ្ជាការ ឧត្តមសេនិ៍យ ដេបូល ស៊ីណាស (Debold Sinas) សម្រេចដកចេញពីតំណែងដោយសារតែការមិនអាចស្វែងរកនៅមូលហេតុ ក៏ដូចជាឃាតករដែលនៅពីក្រោយការស្លាប់មួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែរថា ក្រោយពីពេលបានធ្វើកោសល្យវិច្ឆ័យលើសាកសពរបស់នាង គេបាន រកឃើញថា មានស្នាមជាំ នៅលើដៃ និងនៅលើជើង ព្រមទាំងបានរកឃើញថា គ្មានការបង្ហាញពីវត្តមានទឹកកាម មានន័យថាគ្មានទឹកកាមត្រូវបានរកឃើញនោះទេ។ ដំបៅក្នុងទ្វារមាស ត្រូវបានជាសះស្បើយ មានន័យថាវាមានតាំងពីប៉ុន្មានថ្ងៃមុន។ គ្មានសញ្ញានៃការចាប់រំលោភទេ គឺការស្លាប់បណ្តាលមកពីការធ្លុះធ្លាយសរសៃឈាម។ ក៏ប៉ុន្តែរបាយការណ៍នៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។
ខាងក្រោមនេះ ជារូបភាពរបស់កញ្ញា Christine រួមទាំងលោក Harold Depositar ដែលត្រូវបានដកចេញពីតំណែង៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]