ពិត​ណាស់​ តែ​បៃតង​ ក៏​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញ៉ាំ​តែ​បៃតង​នៅ​ពេល​ព្រឹក​​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៤​ពែង/​ថ្ងៃ​ ដោយ​មិន​ដាក់​ស្ករ​ ឬ​ទឹក​ដោះ​គោ។​ ប៉ុន្តែ​ ការ​ញ៉ាំ​តែ​បៃតង​តែ​មួយ​មុខ​មិន​ទាន់​​គ្រប់គ្រាន់​ឡើយ​ យើង​ចាំបាច់​ត្រូវហាត់​ប្រាណ​ជា​ប្រចាំ​​ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​​​។ យ៉ាង​ណា​មិញ​ អត្ថប្រយោជន៍​ខាងក្រោម​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​តែ​បៃ​តង​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​។

១. ជួយ​បង្កើន​ការ​ផលិត​អាំងស៊ុយលីន​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ពេល​ដែល​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ រាងកាយ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​ផលិត​អាំង​ស៊ុយលីន​។​ បើ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ​តែ​បៃ​តង​អាច​ជួយ​ជំរុញ​ឲ្យ​​រាងកាយ​យើង​ផលិត​អាំងស៊ុយលីន​ ក៏​ដូចជា​​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​​ និង​បំប្លែង​សារជាតិ​បំប៉ន​នៅ​ក្នុង​អាហារ​​ឲ្យ​ទៅ​ជា​ថាមពល​ថែម​ទៀត​ផង​​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​មុខងារ​របស់​លំពែង​ ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​អាំងស៊ុយលីន​​​ និង​ការពារ​កោសិកា​បេតា​លំពែង​ពី​ការ​បំផ្លាញ​​ផង​ដែរ​។

២. ជួយ​គ្រប់គ្រង​ការ​ឡើង​​កម្រិត​ជាតិ​ស្ករ (Hyperglycemia)

បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ (Hyperglycemia) រួនជាមួយការ​មិន​ទទួល​យក​ជាតិ​ស្ករ​​​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ប្រសិនបើ​យើង​មិន​ព្យាបាល​​ទេ​នោះ​ វា​​នឹង​បញ្ចេញ ​Oxidative Stress ​(ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ ខូចសរសៃឈាមបាតភ្នែកដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​ និង​ថ្លង់​​ជាដើម​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ​។

៣. EGCG Catechins កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​ពី​ក្នុង​រាងកាយ​

​ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​មាន​ផ្ទុក ​EGCG ដែល​​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ពី​រាងកាយ​ និង​បង្កើន អុកស៊ីដកម្ម​ជាតិ​ខ្លាញ់​។​ EGCG Catechins ​បង្កើន​ការ​ទទួល​យក​ជាតិ​ស្ករ​ ដែល​អាច​ការពារ​យើង​ពី​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ប្រភេទ​២​បាន​ផង​ដែរ​។

៤. ជំរុញ​​ការ​ធ្វើ​មេតាប៉ូលីស​ 

ជាក់​ស្ដែង​ ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ នឹង​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។​ ការ​ញ៉ាំ​តែ​បៃតង​ អាច​ជួយ​​​កាត់​បន្ថយ​ការ​ផលិត​អ័រម៉ូន​អាដ្រេណាលីន (Adrenaline) ដែល​​​បណ្ដាល​ឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​​ តែ​បៃតង​ គឺ​ជា​កំពូល​ភេសជ្ជៈ​ដែល​ជួយ​ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​កាន់​តែ​ប្រសើរ​ឡើង​​។

៥. Polyphenols នៅ​ក្នុង​តែ​បៃតង​​​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​

​​Polyphenols ដែល​មាន​នៅ​ក្នុង​តែ​បៃតង​ គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ សមាសធាតុ​នេះ​ ក៏​អាច​ជួយ​រារាំង​ Oxidative Stress និង​បង្កើន​ការ​ទទួល​យក​ជាតិ​ស្ករ​​ថែម​ទៀត​ផង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]