មិនមែនប្រុសៗ សុទ្ធតែគ្មានអាថ៌កំបាំងឯណា ពេលខ្លះប្រុសៗមានអាថ៌កំបាំងច្រើន ដែលស្រីៗមិនធ្លាប់ដឹង ឬមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។ យ៉ាងណា ដើម្បីឲ្យទំនាក់ទំនងយើងកាន់តែប្រសើរ អាថ៌កំបាំងរបស់ប្រុសៗ ស្រីៗគួរតែដឹងខ្លះៗដែរទៅ អាចយល់ចិត្តប្រុសៗខ្លះក៏ល្អម្យ៉ាងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើង ថាប្រុសៗមានអាថ៌កំបាំងអ្វីខ្លះ ដែលស្រីៗគួរតែដឹង។
១- ប្រុសៗក៏មានភាពរ៉ូមែនទិកដែរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលនិយាយរឿងផ្អែមល្ហែម មិនមែនមនុស្សប្រុសទាំងអស់ សុទ្ធតែអាចបង្ហាញកាយវិការ ឬមានគម្រោងចង់ធ្វើឡើយ។ ប៉ុន្តែវាជាការពិត ប្រុសៗហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់សប្បាយចិត្ត។ ផែនការញ៉ាំអាហារបែបរ៉ូមែនទិក ពិតណាស់ ប្រុសភាគច្រើន ធ្វើខុសពីអ្វីដែលមនុស្សស្រីចង់បាន ប៉ុន្តែយើងជាមនុស្សស្រីត្រូវដឹងថា មនុស្សប្រុស គេបានដាក់ចិត្តច្រើនណាស់ ដើម្បីរៀបចំគម្រោងនេះឡើង ហើយក៏ប្រហែលជាអន់ចិត្ត បើស្រីៗមិនឲ្យតម្លៃអ្វីដែលមិត្តប្រុស ឬប្តី ប្រឹងប្រែងរៀបចំដើម្បីយើង។
២- ប្រុសៗមិនចូលចិត្ដការប្រៀបធៀប
មនុស្សប្រុស ក៏មិនខុសគ្នាពីមនុស្សស្រីដែរ គឺមានចំណុចដែលគេមិនចូលចិត្ដដូចគ្នា ហើយប្រុសៗភាគច្រើន គឺមានមោទកភាពលើខ្លួនឯងច្រើន។ ដូចនេះ បើយកគេ ទៅប្រៀបធៀបជាមួយអ្នកដទៃ នឹងធ្វើឲ្យគេមានអារម្មណ៍អាប់ឱន មុខមាត់មិនខាន។
៣- ប្រុសៗចូលចិត្ដញ៉ាំម្ហូបធ្វើនៅផ្ទះ
មនុស្សប្រុសភាគច្រើន ចូលចិត្តស្រីៗចេះធ្វើម្ហូប បើមានមិត្តស្រី ឬប្រពន្ធពូកែធ្វើម្ហូបនោះ ប្រុសៗនឹងសប្បាយចិត្ដខ្លាំង និងសរសើរស្នាដៃធ្វើម្ហូបមនុស្សជាទីស្រលាញ់ខ្លួន ពិសេសច្បាស់ជាមិនចូលចិត្តចេញក្រៅញ៉ាំអី ក្រៅពីស្នាដៃប្រពន្ធ ឬមិត្តស្រីខ្លួនបានធ្វើនោះទេ។
៤- ប្រុសៗក៏ចូលចិត្តឲ្យស្រីៗសរសើរដែរ
មនុស្សប្រុស មិនមែនល្អឥតខ្ចោះទេ គ្រប់អ្វីដែលគេប្រឹងប្រែងធ្វើ ទោះលទ្ធផលតិច ឬក៏ច្រើន សុទ្ធតែចង់បានការសរសើរពីមនុស្សស្រីដែលគេស្រលាញ់ ក៏ជាការលើកទឹកចិត្តមួយចំពោះអ្វីដែលគេប្រឹងប្រែងដូចគ្នា។ ហេតុនេះ កុំប្រកាន់ច្រើន សរសើរអ្វីប្រុសៗប្រឹងធ្វើដើម្បីយើង ឬគ្រួសារ ជារឿងចាំបាច់មួយ។
៥- ប្រុសៗស្រលាញ់ស្រីៗយល់ពីបញ្ហាលុយកាក់
ភាគច្រើន យើងឃើញតែខាងប្រុសចេញលុយរហូត ទោះជាប្តី ឬមិត្តប្រុស ឲ្យតែទៅក្រៅញ៉ាំអី ច្បាស់ជាខាងប្រុសចេញលុយភាគច្រើន។ ប៉ុន្តែបច្ចុប្បន្ន អារឿងទុកឲ្យតែប្រុសៗចេញលុយ លែងមានក្នុងទស្សនៈមនុស្សសម័យនេះទៀតហើយ។ ប្រុសៗចូលចិត្តមនុស្សស្រីណា យល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់គេ បើយើងដឹងថាគេមិនសូវមានលុយច្រើន កុំសុំកាដូថ្លៃៗពីគេអី ឬទៅញ៉ាំអីនៅកន្លែងថ្លៃៗអីដែរ ឬពេលខ្លះ ជួយចេញលុយគ្នាម្តងម្កាល ក៏មិនមែនជារឿងគួរឲ្យអាម៉ាស់ដែរ។
៦- គួររួសរាយជាមួយគ្រួសារ និងមិត្ដភក្ដិគេ
ទោះពេលខ្លះ ប្រុសៗធ្វើជាមិនខ្វល់ពីរឿងយើងមិនចុះសម្រុងជាមួយគ្រួសារគេក៏ពិតមែន ប៉ុន្តែធាតុពិត ប្រុសៗ ពិតជាគិតអំពីបញ្ហាមួយនេះខ្លាំងណាស់ ពេលខ្លះដើម្បីមនុស្សជាទីស្រលាញ់ និងគ្រួសារ គេសុខចិត្តដើរជាជនរងគ្រោះ ឈរនៅចំណុចកណ្តាលដើម្បីដោះស្រាយបញ្ហា កុំឲ្យភាគីទាំងសងខាង មើលមុខគ្នាមិនត្រូវ។ ហើយរឿងជាមួយមិត្ដភក្ដិក៏ដូចគ្នា បើស្រីគ្នាយើង ធ្វើល្អដាក់មនុស្សជុំវិញខ្លួនគេ គេច្បាស់ជាសប្បាយចិត្ដ ស្រលាញ់យើង យកចិត្តទុកដាក់ មើលថែយើង កាន់តែច្រើនជាងមុន។
៧- មនុស្សប្រុសមិនចាំគ្រប់រឿងទេ
ផ្ទុយពីមនុស្សស្រី គឺមនុស្សប្រុស មិនសូវចាំគ្រប់រឿងនោះទេ ពេលខ្លះអាចភ្លេចយកអាវឲ្យយើង មិនបានទិញផ្កាយើងចូលចិត្ដ ឬភ្លេចអ្វីមួយយើងកំពុងរងចាំពីគេ ប៉ុន្តែរឿងបន្តិចបន្តួចនេះ អាចមិនមែនជាបញ្ហាសម្រាប់ទំនាក់ទំនងស្នេហ៍យើង និងគេទេ គួរតែនិយាយគ្នាឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបើគេភ្លេចច្រើនពេក ពិសេសភ្លេចរឿងដ៏សំខាន់ណាមួយ ដូចជា ថ្ងៃខួបកំណើត នោះយើងអាចគិត ឬវាយតម្លៃឡើងវិញ ពីទំនាក់ទំនងរវាងយើងជាមួយគេបាន។
៨- មនុស្សប្រុសក៏ចេះចិត្ដទន់
ពេលខ្លះ យើងឃើញថាមនុស្សប្រុសមានចិត្ដធ្ងន់ ឬមិនសូវខ្វាយខ្វល់ ប៉ុន្តែប្រុសៗ ក៏មានអារម្មណ៍ដូចមនុស្សគ្រប់គ្នាដែរ។ ត្រូវប្រុងប្រយ័ត្នរាល់ពាក្យសម្ដីនិយាយទៅកាន់មិត្តប្រុស ឬប្តីយើង ដោយសារពេលខ្លះ ពាក្យយើងនិយាយទៅ គឺអាចធ្វើឲ្យគេខូចចិត្ដ លើសពីអ្វីយើងគិតទៅទៀត។
៩- ប្រុសៗចង់ឲ្យមនុស្សស្រីខ្លួនស្រលាញ់មើលមកខ្លួនមានតម្លៃ
វាជារឿងពិត មនុស្សប្រុសចង់ឲ្យមនុស្សស្រីខ្លួនស្រលាញ់ ឲ្យតម្លៃមកលើរូបគេ។ ពេលខ្លះ ទោះបីជារឿងតូចតាចក្ដី គួរពឹងពាក់គាត់ ដូចជា ដូរអំពូលភ្លើង ឬជួសជុលសម្ភារៈក្នុងផ្ទះជាដើម ពេលយើងពឹងឲ្យគេ ជួយធ្វើរឿងអស់នេះ នឹងធ្វើឲ្យប្រុសៗមានអារម្មណ៍ថា ខ្លួនគាត់មានតម្លៃ និងជាអ្វីយើងត្រូវការ។
មិនខុសគ្នាពីមនុស្សស្រីទេ មនុស្សប្រុសក៏ចង់ឲ្យមនុស្សស្រីសរសើរ និងស្រលាញ់គាត់ឲ្យបានច្រើនដែរ។ បើស្រីៗគ្នាយើង អាចស្វែងយល់ពីមនុស្សប្រុសឲ្យបានច្រើន ដូចបានរៀបរាប់ក្នុងអត្ថបទមួយនេះ នឹងអាចជួយឲ្យចំណងស្នេហាយើងកាន់តែរឹងមាំមួយកម្រិតទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]