ចិន៖ យោងតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានឲ្យដឹងថា ពេលនេះតារាសម្តែងស្រីជួរមុខ Zheng Shuang ត្រូវបានក្រសួងចិន ប្រកាស បិទរាល់សកម្មភាពសិល្បៈទាំងអស់ មិនថា ថតផ្សាយផលិតផល ក៏ដូចជាខ្សែភាគយន្តរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ នឹងត្រូវសងលុយជំនឿចិត្ត ទៅប្រ៊េនម៉ាកល្បី ៗ ដូចជាគ្រឿងសំអាង Chioture គ្រឿងសំអាងសាប៊ូកក់សក់ Kangaroo នាឡិកាម៉ាក់ Lolarose ប្រេ៊ន Prada និងផលិតផលផ្សេងៗទៀតក្នុងការបំពានកិច្ចសន្យាកុងត្រា ដែលគេសន្មត់ថា ប្រហែលជាទំហំសាច់ប្រាក់ ជាង ២៣ លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ រឿងអាស្រូវជីវិតឯកជនរបស់តារាស្រីរូបនេះ ដោយសារ «ជួលគេបង្កើតកូន ហើយបោះបង់ចោល» ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រសួង បានថ្កោលទោសជាខ្លាំង ដែលបង្ហាញជាទង្វើ បានប៉ះពាល់ដល់ក្រមសីលធម៌នៃភាពជាមនុស្ស ក្នុងនាមជាអ្នកសិល្បៈ គួរតែបង្ហាញនូវគម្រូទៅដល់សាធារណៈ ហេតុដូច្នេះ មនុស្សមានគំនិតអវិជ្ជមានលើជីវិតមនុស្សដូចជារូបនាង គេបានគិតថា មិនសាកសមនឹងបង្ហាញមុខ ជាបុគ្គលរបស់សាធារណជននោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]