រាជធានីភ្នំពេញ ៖ ពិតមែនណាស់ ដោយសារតែមានទឹកចិត្តចង់រក្សា អភិរក្សវប្បធម៌ ភ្លេងខ្មែរ ព្រមទាំងរក្សាកេរ្តិ៍ដំណែលខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់នោះ ឲ្យនៅបានគង់វង្សបន្តដល់ជំនាន់ក្រោយៗទៀតនោះ សាលាសិល្បៈមួយកន្លែងដែលមានឈ្មោះថា សាលាសិល្បៈចម្រុះចំប៉ី មានទីតាំងនៅរាជធានីភ្នំពេញបានប្រកាសបើកបង្រៀនសិស្ស លើជំនាញសំខាន់ៗទាំង៣ ដោយគិតឥតប្រាក់។ គួរបន្ថែមទៀតថា មុខវិជ្ជាទាំង៣ នោះគឺមាន របាំបុរាណនិងប្រពៃណី ភ្លេងបុរាណ និងគំនូរបុរាណនិងវិចិត្រកម្ម។
ជាមួយគ្នានេះ សាលាបានប្រាប់ពីលក្ខខណ្ឌមួយចំនួនបន្ថែមទៀតថា សាលាមានបង្រៀន ២ពេលគឺ ពេលព្រឹក ចាប់ពីម៉ោង ៧:៣០នាទីព្រឹកដល់ ម៉ោង១១: ០០រសៀល និង វេនល្ងាចពីម៉ោង ១:៣០នាទីរសៀលដល់ម៉ោង ៥:០០ល្ងាច ហើយរៀន ៦ថ្ងៃ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ ការជ្រើសរើសសិស្សចូលរៀនវិញ គឺចាប់ទទួលពីអាយុ ៥ឆ្នាំដល់ ២២ឆ្នាំហើយមានទីតាំងនៅក្រោយសាលាភូមិន្ទវិចិត្រសិល្បៈ (សាលារចនា)។
គួរបញ្ជាក់ទៀតថា ប្រសិនបើមហាជនមានចម្ងល់បន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទផ្ទាល់របស់សាលា ដែលមានដូចតទៅ ៖ ០២៣ ៥៥៥ ២០៥៧ / ០១៥ ៣៣ ៧៧ ៥៦៕
បើចង់ដឹងឲ្យច្បាស់នោះ តោះទៅមើលរូបខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]