ចិន៖ យោងតាមសេចក្តីព្រាងច្បាប់ដែលចេញដោយធនាគារប្រជាជនចិន ក្រុមហ៊ុនទូទាត់មិនមែនតាមធនាគារដែលមានយ៉ាងហោចណាស់50ភាគរយនៃទីផ្សារផ្ទេរលុយតាមអ៊ីនធើណែត និងក្រុមហ៊ុនពីរដែលមានចំណែកទីផ្សារពីរភាគបី អាចត្រូវរដ្ឋាភិបាលស៊ើបអង្កេតប្រឆាំងនឹងសេចក្តីទុកចិត្ត។
យោងតាមរបាយការណ៍នេះ Alipay របស់ Ant Group និង WeChat Pay របស់ Tencent បច្ចុប្បន្នកាន់កាប់ភាគច្រើននៃទីផ្សារទូទាត់តាមទូរស័ព្ទរបស់ប្រទេសចិន។ ក្រុមហ៊ុន Alibaba មានចំណែកទីផ្សារ55.6% ខណៈពេលដែលក្រុមហ៊ុន Tencent កាន់កាប់បាន38.8% នេះបើយោងតាមទិន្នន័យពី iResearch ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលភាពផ្តាច់មុខ (monopoly) ត្រូវបានគេរកឃើញ ធនាគារកណ្តាលអាចស្នើឱ្យគណៈរដ្ឋមន្រ្តីដាក់វិធានការរឹតត្បិតរួមទាំងការបែងចែកក្រុមហ៊ុនតាមប្រភេទអាជីវកម្មរបស់ខ្លួន។
អ្នកស្រាវជ្រាវវិទ្យាស្ថានហិរញ្ញវត្ថុ Zhongguancun បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «នេះបង្ហាញថាចិនមិនមានការទំលាក់ដៃក្នុងការរឹតបន្តឹងបទបញ្ញត្តិលើអាជីវកម្មបច្ចេកវិទ្យានោះឡើយ។ ច្បាប់នេះជាការកំណត់ភាពផ្តាច់មុខលើទីផ្សារ នៅក្នុងឧស្សាហកម្មទូទាត់ប្រាក់របស់ប្រទេសចិន។»
គួរបញ្ចាក់ផងដែរថា Ant Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]