ភ្នំពេញ៖ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដ៏ល្បីខ្លាំងមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានគោរពស្រលាញ់ពីសំណាក់បងប្អូនជាច្រើននាក់ ដែលជាពិសេសគឺយុវវ័យជំទង់តែម្តង មិនថាប្រុសឬ ស្រីទេ គឺនិយមស្តាប់បទចម្រៀងរបស់តារាម្នាក់នេះតែម្តង។
ជាការពិតណាស់ ប្រជាប្រិយភាពដែល តារាមួយដួងនេះទទួលបានពីអ្នកគាំទ្រមិនត្រឹមតែសម្លេងរបស់អ្នកនាងនោះទេ គឺគួបផ្សំទៅនឹងសម្រស់ដ៏ស្រស់សោភាផងដែរ ដែលកន្លងមកគឺមហាជនតែងឃើញការបង្ហោះរូប បង្ហាញសម្រស់បានលក្ខណៈសុភាពរាបសារផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងថ្ងៃនេះ ឱក សុគន្ធកញ្ញា គឺលេងស្ទាយ៍រាងប្លែកភ្នែកបន្តិចហើយ គឺម្តងនេះ គឺផាត់មុខស្តើងៗ ក្នុងទម្រង់មុខកាចបែបសុិចសុីបន្តិច អមជាមួយនឹង សម្លៀកបំពាក់រ៉ូបពណ៌ខ្មៅនិង ស្បែកជើងពណ៌ខ្មៅដូចគ្នា ប៉ុន្តែមើលទៅអ្នកនាងនៅតែស្អាតមួយបែបផ្សេងទៀតផងដែរ អាចនិយាយខ្លីៗថា តារារូបនេះអាចតុបតែងខ្លួនគ្រប់ទម្រង់តែម្តង។
ចំណែកហ្វេនៗក៏មិននៅចាំយូរដែរ គឺបាននិយាយសរសើរអំពីសម្រស់ តារាស្រីរូបនេះភ្លាមៗតែម្តង ដែលពិតជាស្អាតខ្លាំង ទោះបីជាតុបតែងខ្លួនបែបណាក៏តែសមរម្យផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]