កូរ៉េខាងត្បូង៖ ដោយឡែក ខ្សែភាពយន្ត Loverstruck in the City នេះ គឺជាខ្សែភាពយន្តបែបរ៉ូមែនទិកដែលនឹងចាក់បញ្ចាំងនៅលើ KakaoTV ស្របពេលជាមួយ Netflix ផងដែរ។ ក្នុងខ្សែភាពយន្តនិយាយអំពីរឿងរ៉ាវស្នេហាពិតរបស់កម្លោះក្រមុំដែលរស់នៅក្នុងភាពតានតឹងនៅក្នុងទីក្រុងដ៏ស្មុគស្មាញ ដែលគេមិនអាចលាតត្រដាងពីខ្លួនឯងពិតបាន។

គួរបញ្ជាក់ផងដែរថា ក្នុងខ្សែភាពយន្តនេះ មានតារាដឹកនាំសម្តែងដូចជា លោក Ji ChangWooki  ChangWook, Kim JiWon Kim Minseok Ryu KyungSoo និង លោក So JooYeon ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ ក្រុមតារាចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនោះ គឺ ក្រុម Shinee។ កាលពីពេលថ្មីៗនេះ លោក Minho ដែលជាសមាជិកក្រុម Shinee បានលេចមុខបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តរឿងភាគដែលមានចំណងជើងថា៖ “ Lovestruck in the City” ។

យ៉ាងណាមិញ Minho គឺបង្ហាញខ្លួនយ៉ាងពិសេសនៅក្នុងរឿងនេះ ប៉ុន្តែលោកភាគច្រើនចេញមុខនៅក្នុងភាគដំបូងច្រើនជាងគេ។ ក្នុងខ្សែភាពនោះផងដែរ Minho គឺជាមន្រ្តីប៉ូលីសនៅប៉ុស្តិ៍ប៉ូលីសដែលជាកន្លែង Ji ChangWook ទៅជាញឹកញាប់នៅពេល ChangWook ស្រវឹង និង នឹកដល់ Kim JiWon។

សម្រាប់ហ្វេនៗអ្នកគាំទ្រ តារារូបសង្ហាររូបនេះ ធានាថា ប្រាកដជាឃើញ Minho មើលទៅគួរឱ្យស្រលាញ់ជាមួយតួអង្គនៅក្នុងរឿងនេះ ជាមួយឈុតឯកសណ្ឋានប៉ូលីសយ៉ាងសង្ហារសមសួន។

ចង់ដឹងថា ខ្សែភាពយន្តនោះមានអត្ថន័យ និង អត្ថរូបល្អមើលបែបណា។ កុំភ្លេចរង់ចាំទស្សនាភាពយន្តទាំងអស់គ្នាណា៕

សូមទស្សនារូបភាព និង វីដេអូ Trailer ខាងក្រោម៖

Minho 
Minho
Ji ChangWook
Ji ChangWook
Kim JiWon
Kim JiWon 
 Minho ក្នុងឯកសណ្ឋានជាប៉ូលីស ក្នុងរឿង Lovestruck in the City
 Minho ក្នុងឯកសណ្ឋានជាប៉ូលីស ក្នុងរឿង Lovestruck in the City
 Minho ក្នុងឯកសណ្ឋានជាប៉ូលីស ក្នុងរឿង Lovestruck in the City
រូបភាពមួយចំនួននៃខ្សែភាពយន្ត Lovestruck in the City
វីដេអូក្នុងរឿង Lovestruck in the City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]