ប្រទេសកូរ៉េខាងត្បូង៖ ហេតុការណ៍នៃការឆេះនៅក្នុងរោងចក្រផលិតជ័រមួយកន្លែងនៅក្នុងខេត្ត ឈុន ប៊ុក ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា១១ និង៥០នាទី ព្រឹក បានបង្កជាហេតុការណ៍ដ៏ភ្ញាក់ផ្អើលនៅក្នុងតំបន់ ព្រមទាំងបានបញ្ចេញនូវជាតិពុល រួមទាំងបានធ្វើឲ្យមានការខូចខាតយ៉ាងខ្លាំងទៅលើផលិតផលជ័រនៅក្នុងរោងចក្រផងដែរ។

ដើមហេតុនៃការឆេះនៅក្នុងរោងចក្រនេះបណ្តាលមកពីរោលហ្គាសឆេះជ័រប៉ារ៉ែត ដែលបានបង្កជាអគ្គីភ័យ ឆាបឆេះយ៉ាងលឿនទៅលើផលិតផលជ័រខូចខាតអស់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងហេតុការណ៍នេះ ក៏មានកម្មករខ្មែរប្រមាណជាង៦នាក់ ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រ តែអ្វីដែលជាក្តីត្រេកអរនោះ គឺថា អ្នកទាំង៦ គឺពុំមានរងរបួសអ្វីនោះទេ។

ផ្អែកតាមគេហទំព័រផ្លូវការរបស់ស្ថានទូតខ្មែរប្រចាំ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា:

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관

ខាងក្រោមនេះជាទិដ្ឋភាពអគ្គីភ័យឆេះរោងចក្រជ័រ នៅក្នុងខេត្តឈុន ប៊ុក:

អគ្គីភ័យឆេះរោងចក្រជ័រ
អគ្គីភ័យឆេះរោងចក្រជ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]