ថៃ៖ កាលពីម្សិលមិញនេះ Fan Fan ក្លឹបរបស់ តារាស្រីថៃដ៏ល្បីគឺកញ្ញា Kimberley បានចូលរួមអបអរសាទរថ្ងៃកំណើតគម្រប់ខួបរបស់នាង ដែលនិងឈានចូលអាយុ២៩ឆ្នាំ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្តាញសង្គម ក៏ដូចជានៅក្នុងសារព័ត៌មានរបស់ប្រទេសថៃផ្ទាល់តែម្តង។

រីករាយថ្ងៃកំណើត Kimberley 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

            ប៉ុន្តែអ្វីដែលជាការដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា​សូម្បីតែតារាៗ ដែលជាមិត្តរួមសិល្ប: ជាមួយគ្នាក៏បានផ្ញើសារជូនពរ ក៏ដូចជា បានបង្ហោះវីដេអូជូនពរនាង យ៉ាងច្រើននៅក្នុងបណ្តាញសង្គម បង្កជាការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗផ្ទាល់តែម្តង។ នៅក្នុងនោះផងដែរលោក ម៉ារីអូ​ ដែលជាតារាសម្តែងប្រុសសង្ហាប្រចាំប្រទេសថៃ បានបង្ហោះវីដេអូ ជូនពរដល់ Kimberley យ៉ាងស្វីត ស្តាប់ហើយពិតជាដឹងអំពីទំនាក់ទំនងមិត្តភាពជាមិត្តរួមសិល្ប:ជាក់ជាមិនខាន។

លោក Mario ផ្ញើសារជូនពរ Kimberley

គួរកត់សម្គាល់ផងដែរថា កញ្ញា Kimberley Anne Woltemas គឺជាកូនកាត់ថៃ-អាល្លឺម៉ង់ កើតនៅទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២២ មករា ឆ្នាំ១៩៩២៕

kimberley anne woltemas

ចង់ដឹងលម្អិតថាតើ Mario ជូនពរ Kimberley អ្វីខ្លះ ខាងក្រោមនេះ ជាវីដេអូទាំងស្រុងរបស់លោក mario:

វីដេអូលោក Mario ផ្ញើសារជូនពរ Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]