បរទេស៖ ក្រុមអ្នកស្រាវជ្រាវអា​ល្លឺម៉ង់បាន​រកឃើញវិធីសាស្ត្រព្យាបាលសត្វកណ្តុរខ្វិន​ដោយសាររងរបួសខួរឆ្អឹងខ្នង ឱ្យវាអាចដើរ​ម្តងទៀតបាន ​តាមរយៈការ​ចាក់បញ្ចូលប្រូតេអ៊ីនមួយប្រភេទ​ទៅក្នុងខួរក្បាលរបស់វា ដើម្បី​ជួយដល់ការធ្វើ​តំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទឡើងវិញ។

សត្វកណ្តុរ នៅមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ​ Ruhr ​Bochum
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរងរបួសខួរឆ្អឹងខ្នងចំពោះមនុស្ស ​គឺជារឿយៗបណ្តាលមកពី​សកម្មភាពកីឡាផ្សេងៗឬ​គ្រោះថ្នាក់ចរាចរណ៍​ ជាហេតុធ្វើឱ្យពួកគេពិការ ​​ គឺដោយសារតែសរសៃប្រសាទទាំងអស់ដែលផ្ទុកព័ត៌មានរវាងសាច់ដុំនិងខួរក្បាល មិនអាច​ដំណើរការដូចដើម​វិញបាន។

មន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ​ Ruhr ​Bochum

យ៉ាងណាមិញ លោកសាស្រ្តាចារ្យ Dietmar Fischer ដែលជាប្រធានក្រុមដឹកនាំការស្រាជ្រាវមកពីសាកលវិទ្យាល័យ​ Ruhr ​Bochum បានគូសបញ្ជាក់ថា ការចាក់ប្រូតេអ៊ីនដើម្បីឱ្យប្រព័ន្ធសរសៃប្រសាទ​ដំណើរការឡើងវិញ គឺជាមូលហេតុចម្បងដែលធ្វើឱ្យកណ្តុរខ្វិន​អាចដើរឡើងវិញបាន។ លោកបន្ថែមថា សត្វកណ្តុរដែលបានទទួលការព្យាបាល គឺចាប់ផ្តើមដើរបានបន្ទាប់ពីពីរទៅបីសប្តាហ៍។

សត្វកណ្តុរ នៅមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ​ Ruhr ​Bochum

គួរជម្រាបថា ប្រសិនបើវិធីសាស្ត្រនេះ អាចបង្ហាញលទ្ធផលកាន់តែប្រសើរ នោះគេនឹង​ចាប់ផ្តើមសិក្សាលើសត្វធំៗ រួមមាន ជ្រូក ឬឆ្កែ។ ហើយប្រសិនបើវាជោគជ័យទៀតនោះ គេនឹងធ្វើការសិក្សាបន្ត ថាតើ​វិធីសាស្រ្តព្យាបាលនេះ វាមានសុវត្ថិភាពសម្រាប់មនុស្ស​ក៏យ៉ាងណា។ ប៉ុន្តែក្នុងនោះ ក្រុមអ្នកជំនាញក៏នឹងត្រូវចំណាយពេលច្រើនឆ្នាំផងដែរ៕

សត្វកណ្តុរ អាចដើរវិញបាន នៅពីរឬបីសប្តាហ៍បន្ទាប់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]