ភ្នំពេញ៖ ទីបំផុត Panasonic រកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទាំង ១០នាក់ ដែលទទួលបានទឹកប្រាក់សរុប ១០,០០០ ដុល្លារ ពីកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បន្ទាប់ពីធ្វើការចាប់រង្វាន់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic ទទួលបានសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្ហាញពីការចូលរួម និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនទូទាំងប្រទេស ទៅលើគុណភាពផលិតផល Panasonic និងភាពទាក់ទាញរបស់នៃកម្មវិធីនេះ។
ប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បានចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃ ទឹកប្រាក់ត្រលប់មកវិញ និងកាដូជាច្រើនជាច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងប័ណ្ណផ្សងសំណាងចូលរួមចាប់ឆ្នោតឈ្នះរង្វាន់សរុបដល់ទៅ ១០,០០០ ដុល្លារ ។ ខាងក្រោមនេះជាឈ្មោះអ្នកមានសំណាងឈ្នះរង្វាន់ទាំង១០ រូប ទទួលបានប័ណ្ណសាច់ប្រាក់ ១,០០០ ដុល្លារ ដែលអាចទិញផលិតផល Panasonic គ្រប់ប្រភេទនៅតាមបណ្តាហាងសាខាដៃគូចែកចាយរបស់Panasonic៖
១- លោកស្រី ពេជ្រ សុខុន មកពីខេត្ត សៀមរាប
២- លោក Ran KimEng មកពីខេត្ត កំពត
៣- លោក Proeung Sokunthea មកពីខេត្ត កំពត
៤- លោក Seng Pov មកពីក្រុងភ្នំពេញ
៥- លោក តូ ប៊ូ មកពីក្រុងភ្នំពេញ
៦- លោក អ៊ុំ តាំ មកពីក្រុងភ្នំពេញ
៧- កញ្ញា ហយ ដាលីន មកពីក្រុងភ្នំពេញ
៨- លោកស្រី ហេង សុខឡេង មកពីក្រុងភ្នំពេញ
៩- លោក សី ពិសិដ្ឋ មកពីក្រុងភ្នំពេញ
១០- លោកស្រី ញឹក ស្រីវួច មកពីក្រុងភ្នំពេញ
ជាមួយគ្នានេះដែរ អ្នកឈ្នះរង្វាន់ម្នាក់ មានឈ្មោះ Ran KimEng បានប្រាប់ឲ្យដឹងពីអារម្មណ៍របស់គាត់ថា គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានត្រូវរង្វាន់ពី Panasonic។ ដំបូងឡើយគាត់មិនជឿទេថា គាត់ហ្នឹងបានត្រូវរង្វាន់ ពីព្រោះគាត់មិនដែលត្រូវរង្វាន់ពីផលិតផលណាមួយទេ តែដោយសារក្រុមការងាររបស់ Panasonic បានខលទៅប្រាប់គាត់ជាលើកទី២ ហើយនិយាយពីប្រូម៉ូសិនកាលពីពេលដែលគាត់បានទិញ ផលិតផលរបស់ Panasonic កំឡុងពេលថ្មីៗនេះ ដែលទទួលបានសន្លឹកឆ្នោត ការបញ្ចុះតម្លៃ និងកាដូជាច្រើន ហើយឥឡូវនេះខ្ញុំឈ្នះរង្វាន់ ១,០០០ ដុល្លារ ពី Panasonic ដែលធ្វើឲ្យគាត់ជឿថា គាត់ពិតជាបានត្រូវរង្វាន់ពិតៗមែនក្នុងនាមជាអ្នកគាំទ្រផលិតផលPanasonic និងតែងតែជឿជាក់លើគុណភាពរបស់ Panasonic ខ្ញុំរំភើបរីករាយមែនទែនដែលបានឈ្នះរង្វាន់ពីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍នេះ។
ក្រុមហ៊ុន Panasonic បង្កើតកម្មវិធីប្រូម៉ូសិននេះឡើងក្នុងគោលបំណង លើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic។ ក្នុងពេលឆាប់ៗទៀតនេះ ក្រុមហ៊ុននឹងមានកម្មវិធីប្រូម៉ូសិនផ្តល់សំណាងកាន់តែពិសេសជាងនេះ បន្តបន្ទាប់បន្ថែមទៀត។ សូមកុំភ្លេចតាមដាន Facebook Page របស់ Panasonic Cambodia ដើម្បីទទួលបានពត៌មានថ្មីៗ ។
ក្រុមហ៊ុន Panasonic សូមអរគុណដល់អតិថិជនទាំងអស់ដែលតែគាំទ្រ និងប្រើប្រាស់ផលិតផល Panasonic តាំងពីដើមរៀងមក។ សម្រាប់អតិថិជនទាំងអស់ដែលចង់ទិញផលិតផលសុទ្ធ មានការធានាត្រឹមត្រូវពីក្រុមហ៊ុន លោកអ្នកអាចរកទិញបាននៅតាមហាងដៃគូចែកចាយ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ហាងណូជីម៉ា ផ្សារទំនើបអ៊ីអន ហាង G Gear Group, និងហាងសប្បាយណាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia ៕
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅក្នុងលំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន ៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩ ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០។
ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជនរបស់ខ្លួន។ សំរាប់ពត័មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh
អំពី Panasonic កម្ពុជា
Panasonic កម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ២០១០ គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសល្អប្រសើរ និងយូរអង្វែងដល់សង្គម និងសហគមន៍។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]