ធ្លាប់​តែ​ឮ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​មាន​ដឹង​ថា មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេងៗ​ក៏​មាន​បញ្ហា​ជ្រុះ​សក់​ដែរ​។ ចុះ​បើ​អូនៗ មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ស្រាប់​តែ​ជ្រុះ​សក់ ដឹង​ថា​មកមូល​ហេតុ​អី​អត់? រួច​​ត្រូវ​ដោះ​ស្រាយ​ម៉េច​វិញ? “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។

ករណី​អូនៗ​តូចៗ ជ្រុះ​សក់​រៀង​រាល់​ថ្ងៃ គឺ​អាច​បណ្តាល​មក​ពី​ស្ថាន​ភាព​សុខ​ភាព​ណា​មួយ។ ការ​ប៉ាន់​ស្មាន យ៉ាង​តិច ៣ ភាគ​រយ​ក្នុង​ចំណោម​ក្មេងៗ​មាន​បញ្ហា​សក់​ជ្រុះ បាន​ទៅ​ធ្វើ​ការ​ព្យា​បាល​នៅ​ផ្នែក​ជំងឺ​កុមារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មាន​ហេតុ​ផល​ជា​ច្រើន ​អាច​នាំ​ឲ្យ​សក់​ក្មេង​ជ្រុះ​ខ្លាំង ហើយ​យើង​អាច​កត់​សម្គាល់​ឃើញ​ថាការ​ជ្រុះ​សក់​របស់​អូន​ៗ គឺ​មិន​ប្រក្រតី ខណៈម៉ូល​ហេតុ​អាច​បណ្តាល​អូនៗ​ជ្រុះ​សក់​មាន​ដូច​ជា៖

១- ជំងឺ​ស្រែង​ស្បែក​ក្បាល

ជំងឺស្រែង​ស្បែក​ក្បាក (Tinea Capitis) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​ជំងឺ​ស្បែក Ringworm កើត​នៅ​ស្បែក​ក្បាល ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត ភាគ​ច្រើន​ប្រទះ​ឃើញ​កើតលើ​ក្មេងៗ។ Tinea capitis អាច​មាន​ច្រើន​ទម្រង់ ប៉ុន្តែ​ជា​ធម្មតា វា​ជា​បន្ទះ​មាន​សភាព​ក្រើមៗ នៅ​កន្លែង​មាន​ជ្រុះ​សក់ អាច​មាន​រាង​មូល ឬ​រាង​ពង​ក្រពើ​នៅ​លើ​ក្បាល។ ជំងឺ​ប្រភេទ​នេះ អាច​មាន​លើ​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម ហើយ​ករណី​ភាគ​ច្រើន​ត្រូវ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ផ្អែក​ការ​មើល​ឃើញ​ផ្ទាល់​លើ​ស្បែក​ក្បាល។ គ្រូ​ពេទ្យ នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត ដូច​ជា ថ្នាំ Griseofulvin និង​សាប៊ូ​កក់​សក់​សម្រាប់​ព្យា​បាល​ជំងឺ​ស្រែង Tinea Capitis តែ​ម្តង។

២- ជំងឺ​ជ្រុះ​សក់ Alopecia areata

Alopecia areata ជា​ជំងឺ​ជ្រុះ​សក់ ដែល​មិន​បង្ក​ដោយ​ការ​ឆ្លង​រោគ​នោះ​ទេ។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បង្ក​ឡើង​ដោយ​សារ​ផល​វិបាក​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ បាន​ទៅ​បំផ្លាញ​ឫស​សក់។ ជំងឺ​នេះ ត្រូវ​គេ​សម្គាល់តាម​រយៈ​បំណែក​រាង​មូល ឬ​ពង​ក្រពើ​នៅ​កន្លែង​សក់​​ជ្រុះ​ភ្លាមៗ​នៅ​លើ​ក្បាល ដោយ​មាន​សភាព​រលោង មិន​មែនលេច​ចេញ​​បន្ទាប់​របក​ស្បែក​ក្បាល ឬ​មាន​ការ​ខូច​ខាត​សក់​នោះ​ទេ។ ជំងឺ Alopecia Areata មិន​អាច​ព្យាបាល​ក៏​ពិត​មែន ប៉ុន្តែ​អាច​គ្រប់​គ្រង​បាន។ ករណី​ជា​ច្រើន សក់​អាច​ដុះ​មក​វិញ​នៅ​រយៈពេល​មួយ​ឆ្នាំ​ក្រោយ តែ​អូនៗ​មួយ​ចំនួន នៅ​តែ​អាច​ជ្រុះ​សក់​វិញ​ម្តង​ទៀត។ ៥% ក្នុង​ចំណោម​ក្មេងៗ​មាន​ជំងឺ​នេះ អាច​វិវត្ត​ទៅ​ជា​ជំងឺ Alopecia Totalis បណ្តាល​ឲ្យ​ជ្រុះ​សក់​អស់​ពី​ក្បាល​តែ​ម្តង។  ករណី​មួយ​ចំនួន​ទៀត អាច​វិវត្ត​ទៅ​ជា​ជំងឺ​ជ្រុះ​សក់ Alopecia Universalis បណ្តាល​មាន​ការ​ជ្រុះ​រោម​ទាំង​អស់​លើ​រាង​កាយ​តែ​ម្តង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]