ពិភព(K-pop): ប្រិយមិត្ត ក៏ដូចជា Army របស់ក្រុមចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក BTS ឬ ក្រុម"Beyond the Scene" ពិតជាបានស្គាល់អំពីទំនាក់ទំនងដ៏សែនជិតស្និទ្ធរវាងសមាជិកក្រុមដ៏ល្បីប្រចាំក្រុមពីរនាក់ គឺ V និង Jungkook ដែលអ្នកទាំងពីរត្រូវបានអ្នកគាំទ្រសរសើរអំពីសមត្ថភាពនិងដុងសិល្ប: ទាំងនៅក្នុងការច្រៀង និងការរាំយ៉ាងមានទេពកោសល្យពីធម្មជាតិ។
យ៉ាងណាមិញ ទាំង V និង Jungkook អ្នកទាំងពីរពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងនាមជាមិត្តរួមក្រុម ហើយរូបភាពរបស់អ្នកទាំងពីរដ៏សែនជិតស្និទ្ធក៏ត្រូវបានចែករំលែក បង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យArmy ជាច្រើនមានការរំជើបរំជួល និងមានការឆ្ងើយឆ្ងល់ជាខ្លាំងអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ ថាតើហេតុអ្វីបានជាអ្នកទាំងពីរមានទំនាក់ទំនងដ៏សែនជិតស្និទ្ធបែបនេះ។
ជុំវិញមូលហេតុខាងលើគឺមានប្រិយមិត្តជាច្រើនបានគិតថា អ្នកទាំងពីរ គឺមានទំនាក់ទំនងជាមិត្តរួមក្រុមល្អតែប៉ុណ្ណោះ មានន័យថា អ្នកទាំងពីររាប់អានគ្នាដូចបងប្អូនតែប៉ុណ្ណោះ ហើយ V តែងតែចាត់ទុកJungkook គឺជាប្អូនប្រុសពៅដ៏សែនល្អម្នាក់នៅក្នុងក្រុម ផងដែរ៕
ចង់ដឹងថាតើអ្នកទាំងពីរមានភាពជិតសិ្នទ្ធជាមួយគ្នាដ៏កម្រិតណា ខាងក្រោមនេះ ជារូបថតដ៏សែនស្វីតរបស់អ្នកទាំងពីរ:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]