ថៃ៖ បន្ទាប់ពីលទ្ធផលតេស្តជា អវិជ្ជមាន ក៏តារាស្រីជួរមុខ Taew Nathaporn នៅតែស្ថិតនៅចត្តឡឺស័កក្នុងរយៈពេលរយៈពេល ១៤ ថ្ងៃ ជាពិសេសរូបនាង នឹងត្រូវពិនិត្យម្តងទៀត បន្ទាប់ពីបានទទួលដំណឹង អ្នកជិតដិតតារាស្រីរូបនេះ DJ Matoom បានរកឃើញតេស្តវិជ្ជមានមេរោគ កូវីដ ១៩ កាលពីថ្មីៗនេះ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្នុងកំឡុងពេលដាក់ខ្លួន ដាច់ដោយឡែក ស្រាប់តែតារាស្រីរូបនេះ បានបង្ហោះ Story ប៉ុន្មានសន្លឹក នៅក្នុងគណនីអ៉ីនស្តារក្រាម ផ្ទាល់ខ្លួន ជាមួយនឹងសកម្មភាពយ៉ាងផ្អែមល្ហែម ថែមទាំងពោរពេលជាមួយស្នាមញញឹម ដ៏មានសុភមង្គលខ្លាំងតែម្តង ជាមួយមិត្តប្រុសរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ គេបានសង្កេតឃើញថា Taew បានវីដេអូខល នឹងកម្លោះហាយសូ មិត្តប្រុសរបស់តារាស្រីរូបនេះ។ ជាមួយគ្នានេះ វាកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលមហាជនបានកោតសរសើរថា ទោះបីអ្នកទាំងពីរ ឃ្លាត មិននៅជិតគ្នា ក៏ពួកគេនៅតែបង្ហាញការបារម្ភពីគ្នា ដោយមើលទៅពិតជាមានភាពកក់ក្តៅ និងគួរឲ្យច្រណែនពិតប្រាកដមែន ជាមួយជីវិតគូរបស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]