ម៉ាក់ៗប្រហែលជាងឿងឆ្ងល់ថា តើពេលណាទើបអាអូនតូចអាចស្ដាប់ឮ ក៏ដូចជាមានប្រតិកម្មទៅនឹងសំឡេងរបស់យើង។ តាមពិត ទារកតូចៗគឺចូលចិត្តស្ដាប់សំឡេងខ្លាំងណាស់ ពីព្រោះអូនៗអាចចាប់សំឡេងបាន តាំងពីនៅត្រីមាសទី៣ ពេលនៅក្នុងពោះម៉ាក់ៗមកម្ល៉េះ។ ច្បាស់ណាស់ថា ពួកគេអាចស្គាល់សំឡេងរបស់សមាជិកគ្រួសារ ជាពិសេស គឺសំឡេងម៉ាក់ៗតែម្ដង។ លើសពីនេះ អាអូនក៏អាចស្គាល់ចម្រៀង និងរឿងរ៉ាវដែលពួកគេបានឮ នៅរយៈពេល៦សប្ដាហ៍ចុងក្រោយនៃការពពោះផងដែរ។
នៅពេលដែលទារកមានអាយុប្រហែល៦ខែ ពួកគេអាចស្គាល់ និងចាប់ផ្ដើមឆ្លើយតប នៅពេលដែលឮម៉ាក់ៗហៅឈ្មោះរបស់ពួកគេ។ ជាទូទៅ ទារកចូលចិត្តស្ដាប់សំឡេងលាន់ទ្រហឹង ដូចជាសំឡេងម៉ាស៊ីនបូមធូលី វិទ្យុ និងកង្ហារជាដើម ដែលធ្វើឲ្យពួកគេនឹកឃើញដល់សំឡេងបំពេតាំងពីពួកគេនៅក្នុងផ្ទៃ។ លើសពីនេះ តន្ត្រីក៏ជាចំណូលចិត្តរបស់ពួកគេផងដែរ។ ម៉ាក់ៗប្រហែលជាគិតថាអាអូនតូចត្រូវការភាពស្ងប់ស្ងាត់ដើម្បីអាចគេងលក់ស្រួល ប៉ុន្តែពួកគេបែរជាស៊ាំទៅនឹងសំឡេងខ្លាំងៗនៃរាងកាយរបស់ម៉ាក់ៗ ចាប់តាំងពីពួកគេនៅក្នុងផ្ទៃមកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រសិនបើអាអូនតូចមិនមានប្រតិកម្មទៅនឹងសំឡេងខ្លាំងៗរបស់ម៉ាក់ៗនៅរយៈពេលមួយខែដំបូងទេនោះ ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យកុមារភ្លាមៗ។ យើងចាំបាច់ត្រូវធ្វើតេស្តលើការស្ដាប់ឮរបស់ក្មេង ដើម្បីបានដឹងអំពីស្ថានភាពនៃការស្ដាប់របស់ពួកគេ និងអាចរកដំណោះស្រាយបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]