កម្សាន្ត៖  Yaya Urassaya គឺជាតារាសម្តែងស្រីដ៏ឆ្នើមប្រចាំប្រទេសថៃ ហើយប្រិយមិត្តអ្នកគាំទ្រកម្ពុជា ក៏ប្រាកដជាស្គាល់កញ្ញាច្បាស់ហើយ។ ដូចគ្រប់គ្នាបានដឹងហើយ ថាការតុបតែងចេះលេងស្ទីលខ្លួន គឺជាកត្តាដ៏សំខាន់ក្នុងការឆក់យក និង អន្ទងចិត្តអ្នកគាំទ្ររបស់តារានីមួយៗ។ 

កាលពីថ្មីៗនេះ Yaya បានធ្វើឱ្យមនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររបស់កញ្ញាតែម្តង ភ្ញាក់ផ្អើល និងលាន់មាត់សរសើរមិនដាច់ពីមាត់ ជាមួយឈុតសម្លៀកបំពាក់របស់ Yaya មើលទៅដូចជារីវៈនារីអង់គ្លេសបេះបិត។ ជាក់ស្តែង ឈុតដ៏ស្រស់ស្អាតដែល Yaya បានស្លៀកគឺវាដូចនៅក្នុងរឿងមួយរបស់អង់គ្លេស គឺរឿងភាគតាមទូរទស្សន៍  Series Bridgerton។ ក្រៅពីរូបទាំងនោះ ក៏មានរូប Yaya ផ្សេងទៀត ដែលមើលទៅដូចជាព្រះនាង Duchess Daphne តែម្តង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះ​ គេសង្កេតឃើញថា កញ្ញា Taew Natapohn បានចូល Comment ទៅលើរូបភាពរបស់ Yaya ផងដែរ ដោយបានសរសេរថា៖ Daphne រីឯកញ្ញា Kimberly ក៏បានពោលសរសើរដោយបាន Comment ថា Cutie​ ។ តែអ្វីដែលពិសេសជាងនោះទៅទៀតនោះ គឺ Nadech ដែលគូស្នេហ៍របស់ Yaya  ក៏បានចូលមក Comment និង Like ផងដែរ។ នេះរឹតតែធ្វើឱ្យបរិកាសកាន់តែផ្អែមល្ហែម និង ស៊ីអារម្មណ៍អ្នកគាំទ្រមែនទែនហើយ។ 

ទន្ទឹមនឹងការលេងខ្លួនឡើងខ្ញង់បែបនេះ បូករួមជាមួសម្រស់ក៏ស្រស់ស្អាតទៀត Yaya កាន់តែលេចធ្លោ គ្រប់ឈុត គ្រប់ម៉ូត តែម្តង ទើបធ្វើឱ្យតារានេះ កើនប្រជាប្រិយភាពជាខ្លាំងមិនចេះអន់ថយឡើយ។

ដោយឡែក ក្រោយពីហ្វេនៗអ្នកគាំទ្រ បានឃើញ Yaya ក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត អមជាមួយសម្រស់ផូរផង់របស់ Yaya បែបនេះ មានអ្នកគាំទ្រជាច្រើន នាំគ្នាពោលពាក្យលើកសរសើរ​ Yaya គ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya
កញ្ញា Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]