ចិន៖ កាលពីថ្មីៗនេះ គេហដ្ឋានរបស់តារាស្រី Zheng Shuang ដែលមានតម្លៃជាង ២៣លានដុល្លារ នៅក្នុងតំបន់ថ្លៃបំផុត The Magic City Fuxing Long Royal ស្ថិតនៅកណ្ដាលទីក្រុងសៀងហៃ ត្រូវបានលក់ចេញយ៉ាងឆាប់រហ័ស។
យោងតាមព័ត៌មាន ដែលឈ្មួញកណ្តាលលក់អចលនៈទ្រព្យ បានចែករំលែកថា Penthouse មានទំហំ ៦៣០ ម៉ែតការ៉េមួយនេះ ត្រូវបានលក់ចេញក្នុងរយៈពេលតែ ២ម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីបានដាក់លក់ ក្នុងតម្លៃថោកជាង ខណៈពេលទិញ ត្រឹមតែ ២០លានដុល្លារ ក្នុងលក្ខខ័ណ្ឌ ទាមទារឱ្យអ្នកទិញស្នើសុំការទូទាត់ប្រាក់យ៉ាងឆាប់រហ័សបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមប្រភពដដែល បានឲ្យដឹងថា តារាស្រីវ័យ ២៩ឆ្នាំ ប្រឈមមុខសងប្រាក់កុងត្រាខ្លួនបំពាន ប្រហែលជាទំហំសាច់ប្រាក់ ជាង ២៣ លានដុល្លារ ហេតុដូច្នេះដោយសារនាងគ្មានលទ្ធភាពបង់ ទើបសម្រេចចិត្ត លក់ទាំងបង្ខំបែបនេះ។
គួររលឹកថា តារាសម្តែងរូបនេះត្រូវបានទទួលសម្ពាធពីសំណាក់សាធារណជន និងទីភ្នាក់ងារសារព័ត៌មាន ដោយសារតែរឿងអាស្រូវ «ការពពោះជំនួស និងការរំលូតកូន» បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបសនាង បានបណ្តាលឲ្យប្រេ៊នធំៗ មួយចំនួនសម្រេចចិត្តផ្តាច់កុងត្រាភ្លាមៗ ថែមទាំងត្រូវបង់លុយរាប់លានដុល្លារសងគេទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]