រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃ ហើយបានផ្តាច់យកជីវិតមនុស្សជាច្រើនក្នុងមួយរំពេចភ្នែក ដោយគ្មានភាពអាសូរបន្តិចណាឡើយ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១នេះ ក្នុងវេលាម៉ោង ៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បានកើតឡើងនៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលក្នុងនោះបណ្តាលឲ្យនារីម្នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង យ៉ាងរន្ធត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់ បើកបុករះម៉ូតូ២គ្រឿងហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។

នេះបានដឹងថា ដំបូងឡេីយ​រថយន្តបង្កបេីកប៉ះរថយន្តមួយគ្រឿង​ នៅមុខវត្តសំបួរមាស ហេីយមិនព្រមឈប់ទេ​ បានបេីករត់គេចខ្លួនទាំងភ័យ​ស្លន់ស្លោ​ទៅបុកប៉ះរថយន្ត កាម៉ារី​មួយគ្រឿងទៀត​ ហេីយនៅតែមិនឈប់ទៀត​ បានបន្តបេីករត់គេចមកដល់​កន្លែងកេីតហេតុខាងលេី​ រហូតបន្តទៅបុកម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បើកបរដោយនារីម្នាក់ ដែលជាជនរងគ្រោះស្លាប់ខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះ  ហើយប្រភពពីគ្រួសារសពបានបញ្ជាក់ថា នារីជនរងគ្រោះខាងលើជិតដល់ថ្ងៃចូលរោងការផងដែរ ៕

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
រថយន្តបង្គហេតុ
កន្លែងកើតហេតុ
ជនសង្ស័យ
គ្រួសារជនរងគ្រោះ
រថយន្តបង្គហេតុ
គ្រួសារជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]