ថៃ៖ ទោះបីជាចូលប្រឡូកនៅក្នុងសិល្បៈជាច្រើនឆ្នាំក្ដី តែតារាសម្ដែងស្រី Toey Jarinporn នៅតែជាទីពេញនិយមយ៉ាងខ្លាំង ចំពោះហ្វេនៗជាច្រើន ដែលធ្វើឲ្យពួកគេតែងតែចាំតាមដានពីស្នាដៃថ្មីៗនៅក្នុងការងារសិល្បៈរបស់នាង។
ជាពិសេសនោះដែរ តារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង ក្នុងពេលបង្ហាញខ្លួនម្ដងៗ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ និងការតុបតែមុខមាត់យ៉ាំងស្រស់សោភា ដែលជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានមន្តស្នេហ៍ និងទទួលបានការពេញចិត្តពីអ្នកទស្សនាកាន់តែខ្លាំងឡើងថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកមកមើលរូបភាពរបស់នាង កាលពីច្រើនឆ្នាំមុនវិញឃើញថា សម្រស់ក៏ដូចជាមុខមាត់ ហាក់បីជាខុសប្លែកពីបច្ចុប្បន្ននេះបន្តិចមែន ប៉ុន្តែក៏បានបង្ហាញពីសម្រស់ស្រស់ស្អាតមួយបែប ជាមួយនឹងភាពវ័យក្មេង និងបានលេងស្ទាយ៍ដ៏គួរស្រលាញ់ ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ពីហ្វេនៗរបស់នាងផ្ទាល់ ព្រមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]