អាមេរិក៖ នៅពេលលោក ចូ បៃដិន កាន់គម្ពីរប៊ីបនៅក្នុងដៃនៅថ្ងៃស្បថចូលកាន់តំណែង គេសង្កេតឃើញថា រូបគាត់កំពុងពាក់នាឡិកាម៉ាករ៉ូឡិច។ អ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនមានការចាប់អារម្មណ៍ទៅលើនាឡិកាដៃ ដែលលោកប្រធានាធិបតីអាមេរិកទី៤៦រូបនេះកំពុងពាក់ជាប់នៅកដៃ។
លោក បៃដិន បានជ្រើសរើសយកនាឡិកាម៉ាក Rolex Datejust ដែលធ្វើពីដែកអ៊ីណុក ដើម្បីពាក់នៅថ្ងៃដំបូងរបស់គាត់ នៅក្នុងសេតវិមាន។ នាឡិកាមួយនេះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល៧,០០០ដុល្លារជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រើប្រាស់នាឡិកាក្នុងលំដាប់តម្លៃបែបនេះធ្លាប់ត្រូវបានឃើញមាននៅលើប្រធានាធិបតីមុនៗមួយចំនួនដូចជា លោក ប៊ីល គ្លីនតុន លោក ចច ដាប់ប៊លយូ ប៊ូស និងលោក បារ៉ាក់ អូបាម៉ា ដែលពួកគាត់បានជ្រើសរើសយកនាឡិកាដៃ ដែលមានតម្លៃមិនសូវថ្លៃពេកមកប្រើប្រាស់ នេះបើយោងតាមសារព័ត៌មានញូវយ៉កថែមស៍។
លោក បៃដិន ក៏មាននាឡិកាម៉ាកផ្សេងទៀតដែរ ដែលកន្លងមកគេធ្លាប់ឃើញរូបលោកបានពាក់ មានដូចជា Omega Speedmaster Moonwatch Professional និង Omega Seamaster Diver 300M ដែលពួកវាទាំងពីរនេះមានតម្លៃចន្លោះពី ៥,០០០ដុល្លារ និង ៦,០០០ដុល្លារ។
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះនាឡិកាដៃដែលលោក បៃដិន បានពាក់?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]