បរទេស៖ ឆ្មាជាសត្វដែលចូលចិត្តលេងនិងមានភាពឯករាជ្យ ហើយអាកប្បកិរិយាលេងៗរបស់វា អាចឱ្យយើងសើចបំបាត់ទុក្ខកង្វល់បាន។ និយាយដោយស្មោះចុះ ពិភពលោកដែលគ្មានសត្វឆ្មាគឺប្រាកដជាសោះកក្រោះស្លាប់ហើយ។ តែពេលខ្លះយើងនៅតែមិនយល់ពីអាកប្បកិរិយារបស់វា ពេលខ្លះវាខាំកន្ទុយខ្លួនឯង ពេលខ្លះអង្គុយសម្លឹងជញ្ជាំងរាប់ម៉ោង ពេលខ្លះមកដេកលើមុខមនុស្ស ហើយរូបនៅខាងក្រោមនេះ វាចូលលក្ខណះចម្លែកខ្លាំង បើអ្នកមើលហើយប្រាកដជាលាន់មាត់ថា វាកើតថីវា?
មិនបាច់រៀបរាប់អ្វីយូរ យើងមកមើលទាំងអស់គ្នា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. រូបភាពនេះម្ចាស់វាបានសួរថា មានតែឆ្មាគាត់ទេដែលអង្គុយអ៊ីចឹង? ឬក៏ឆ្មាគេអ៊ីចឹងដែរ?

2. សាកស្រមៃថាចូលទៅមុជទឹក ហើយទាញវាំងននទៅក៏ឃើញអ៊ីចឹង។ ម៉េចក៏ចូលចិត្តទៅអង្គុយកន្លែងអ៊ីចឹងៗម្ល៉េះ?

3. ធានាថាទូរទស្សន៍នឹង នឹងធ្លាក់ក្នុង 3 2 1...

4. ឆ្មាមួយនេះវាកំពុងផ្ចង់អារម្មណ៍សម្លឹងទៅសត្វល្អិតនៅលើពិដាន

5. ម្ចាស់ឆ្មាបានសរសេរថា ទាល់តែគាត់អង្អែលវាលេង ទើបវាឈប់ដាំក្បាលចុះអ៊ីចឹង

6. ជារូបថតមួយដ៏កម្រ

7. គេថាឆ្មាជាវត្ថុរាវ

8. នឹងតាមរំខានម្ចាស់ទៅដល់បន្ទប់ទឹក មិនឱ្យបានសុខ

9. ម្ចាស់ឆ្មានេះភ្ញាក់មិនស្ទើរទេម្តងៗ ខ្វះកន្លែងពួនខ្លាំងអី?

10. ធ្វើបុណ្យដល់ បានឆ្មាយាមគ្រែឱ្យ

11. ស្ងាបបែប drama

12. កន្លែងទូលាយមិនអង្គុយ អង្គុយលើគ្នាចឹងបានឡូយ

13. អង្គុយស្តាយស្អីគេចេះ

14. មិនខ្ចីអង្គុយលើពូកដែលម្ចាស់ទិញឱ្យ ឫកធំ

15. ឆ្មានេះអង្គុយចម្លែក មិនដឹងថាគួរសើច ឬក៏ត្រូវហៅគ្រូបណ្តេញខ្មោចមក

16. ឆ្មា ឬក៏មាន់ Turkey?

17. ពេលខ្លះក៏មិនយល់ ថាឆ្មាគិតអី

18. ផ្ទះធំពេក មិនដឹងអង្គុយនៅណា

19. ឆ្មានេះម្ចាស់វាសរសេរថា វាអង្គុយអ៊ីចឹង15នាទីហើយ គាត់កំពុងភ័យ

20. មិនដឹងថាគ្រាន់តែលេង ឬខ្មោចចូល?

21. ម៉េចក៏ឆ្មាចេះតែមកនៅក្នុងបន្ទប់ទឹករហូតចឹង?

22. សុខៗភ្លេចខ្លួនឯងថាជាឆ្មា

23. ហើយបេក្ខជនចុងក្រោយនេះ ម្ចាស់វាបានសរសេរថា គាត់បានទិញ McDonald មក ហើយសុខៗឆ្មាគាត់មិនដឹងកើតអីក៏យកក្បាលវាដាក់ក្នុងប្រអប់ nugget៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]