អាមេរិក៖ ជាការពិតណាស់ រយៈពេលជាង១៨ឆ្នាំហើយ ដែលតារាចម្រៀងស្រីសម្លេងផ្អែមល្ហែម អ្នកនាង ទូច ស៊ុននិច បានឃ្លាតឆ្ងាយពីវិថីសិល្បៈទៅរស់នៅក្រៅប្រទេស ក្រោយមានហេតុការណ៍ខ្មាន់កាំភ្លើងបាញ់ប្រហារលើរូបអ្នកនាងយ៉ាងសង្វេគកាលពីអំឡុងឆ្នាំ២០០៣។

ទន្ទឹមនឹងនេះដែរ បើទោះបីជាអ្នកនាងបានរសាត់ឆ្ងាយពីការច្រៀងរាំច្រើនឆ្នាំពិតមែន ប៉ុន្តែប្រិយមិត្តគឺនៅតែចងចាំដក់ជាប់ក្រៅអៅបេះដូងជានិច្ចរហូតដល់សព្វថ្ងៃ ដោយសារតែរាល់ស្នាដៃសិល្បៈ និងបទចម្រៀងជាច្រើនរបស់នាង សុទ្ធសឹងតែមានទេពកោសល្យល្អៗ មានសមត្ថភាពអាចច្រៀងបានគ្រប់ទម្រង់បទចម្រៀង គួរឲ្យសរសើរមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡែកមកមើលវីដេអូដ៏កម្រមួយកាលពីវ័យកុមាររបស់អតីតតារាស្រីរូបនេះ ដែលអ្នកនាងទើបតែបានបង្ហោះនៅលើយូធូបនាពេលថ្មីៗនេះវិញ យើងឃើញថា ក្នុងវីដេអូមួយនោះ ទូច ស៊ុននិច បានបង្ហាញការរាំរបាំជាមួយក្រុមកុមារជាច្រើនទៀតយ៉ាងទន់ភ្លន់ សមសួន មើលទៅពិតជាគួរឲ្យស្រលាញ់និងមានភាពពូកែផ្នែកសិល្បៈតាំងពីនៅក្មេងអាយុ ៣ឆ្នាំផ្ទាល់តែម្ដង។ ហើយតាមរយៈវីដេអូដដែលនេះផងដែរ នៅពេលមហាជនក៏ដូចជាអ្នកគាំទ្រឃើញហើយ ក៏នាំគ្នាពោលពាក្យសរសើរជាច្រើន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ទូច ស៊ុននិច
ទូច ស៊ុននិច
រូបភាពពីក្នុងវីដេអូកាលពី ទូច ស៊ុននិច នៅក្មេង
រូបភាពពីក្នុងវីដេអូកាលពី ទូច ស៊ុននិច នៅក្មេង
វីដេអូកាលពី ទូច ស៊ុននិច នៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]