ឆេក៖ នៅក្នុងមជ្ឈមណ្ឌលបង្ហាត់សត្វឆ្កែ សាងសង់នៅខាងក្នុងទូកុងតឺន័រដឹកទំនិញមួយ មានទីតាំងស្ថិតនៅក្នុងភូមិនៅលើភ្នំប្រទេសឆេក បានធ្វើការសាកល្បងលើឆ្កែបីក្បាលគឺ Renda, Cap និង Laky។
ពួកវាបានហិតកំប៉ុងចំនួនប្រាំមួយ ក្នុងកំប៉ុងទាំងអស់នោះមានដូចជា បំណែកក្រណាត់ដែលមានក្លិនរបស់អ្នកជំងឺកូវីដ-19 បំណែកក្រណាត់របស់អ្នកអវិជ្ជមានកូវីដនិងសំណាកក្លែងក្លាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកបង្ហាត់ឆ្កែបានរាយការណ៍ពីអត្រាជោគជ័យ95ភាគរយក្នុងការរកឃើញ Covid-19 ក្នុងក្លិនរបស់មនុស្ស។
ប្រធានគម្រោងលោក Gustav Hotovy បានប្រាប់ AFP ថា៖ «ការសិក្សានេះត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់សត្វឆ្កែក្នុងការរកឃើញកូវីដ-19 និងបង្កើតវិធីសាស្រ្តប្រើប្រាស់ឆ្កែដែលបានបង្ហាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។»
Hotovy បាននិយាយថា៖ «វិធីសាស្ត្រនេះក៏គួរតែអាចធ្វើបានជាមួយជំងឺដទៃទៀតដែលសាហាវជាងកូវីដ-19 ទៀត។ នៅចុងបញ្ចប់ យើងគួរតែអាចរកឃើញមនុស្សមួយចំនួនធំក្នុងរយៈពេលដ៏ខ្លី ដោយប្រើឆ្កែហិតក្លិន។»
គេយកសំណាកមកធ្វើការសាកល្បងនេះបាន ដោយគ្រាន់តែយកសំឡីទៅដុសនឹងស្បែករបស់អ្នកជំងឺតែប៉ុណ្ណោះ។
បន្ទាប់មកក្រុមអ្នកបង្ហាត់ត្រូវធានាថាសំណាកទាំងនោះគឺគ្មានវីរុស ដើម្បីការពារសត្វឆ្កែពីការឆ្លងជំងឺនេះ។
អ្នកបង្ហាត់ឆ្កែ លោកស្រី Vlachova បានប្រាប់ AFP ថាការសិក្សាដំបូងដែលបញ្ជាក់ថាសត្វឆ្កែអាចហឹតដឹងជាលិកាដែលវាយប្រហារដោយវីរុស ត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិកប្រហែលមួយទសវត្សរ៍មុន។
លោកស្រីបាននិយាយថា៖ «វីរុសផ្លាស់ប្តូរជាលិការបស់មនុស្ស ធ្វើឱ្យប៉ះពាល់ដល់ក្លិនរបស់មនុស្ស។»
ដោយប្រើវិធីសាស្ត្រដូចគ្នានេះដែរ ក្រុមអ្នកបង្ហាត់របស់ហ្វាំងឡង់បាននឹងកំពុងប្រើឆ្កែហិតរកអ្នកមានកូវីដនៅអាកាសយានដ្ឋាន Helsinki ដោយរាយការណ៍ថាសត្វឆ្កែរបស់ពួកគេអាចរកឃើញវីរុសជាមួយនឹងភាពត្រឹមត្រូវជិត100ភាគរយ។
ក្រុមរបស់ប្រទេសឆេកធ្វើការបង្ហាត់ក្នុងពេលទំនេររបស់ពួកគេ ហើយពឹងផ្អែកលើហិរញ្ញវត្ថុដែលផ្តល់ដោយអ្នកផលិតអាហារឆ្កែក្នុងស្រុក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]