ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ កម្មវិធី Master Chef Khmer រដូវកាលទី២ បានស្វែងរកឃើញម្ចាស់ជ័យលាភីឯក ប្រចាំការប្រកួតប្រជែងជ្រើសរើសបេក្ខជន ដែលជាចុងភៅដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា គឺបានទៅលើ កញ្ញា បុិច ស្រីណុច ដែលជាបេក្ខនារីទី១ និងទទួលបានពានរង្វាន់ប្រចាំកម្មវិធី Master Chef Khmer រដូវកាលទី២ ផ្ទាល់តែម្តង។
យ៉ាងណាមិញបើយើងងាកមកមើលជីវិតឯកជន និងប្រវត្តិរបស់កញ្ញា បុិច ស្រីណុច កញ្ញាជាអ្នកខេត្តពោធិ៍សាត់ និងធ្លាប់ជាអតីតសិស្សវិទ្យាល័យ បាកាន ខេត្តពោធិ៍សាត់ ហើយកញ្ញាក៏ធ្លាប់ជាសិស្សឆ្នើមមួយរូប ដែលមានសមត្ថភាពប្រលងចូលរៀននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា( ហៅកាត់ថា តិចណូ)ឯកទេស ផ្នែកគីមីចំណីអាហារ ដែលសិស្សានុសិស្សទាំងអស់បានជ្រាប និងដឹងរួចមកហើយថា ការសិក្សានៅក្នុងសាលាមួយនេះ គឺទាមទារឲ្យមានប្រលងចូលរៀន ដែលមានលក្ខណ:តឹងរឹង និងកម្រងាយបានប្រលងជាប់ចូលរៀនណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីកញ្ញា ទទួលបាននូវជ័យលាភីនេះ កញ្ញា ក៏បានសហការជាមួយមិត្តរួមជំនាន់ជាច្រើន ដើម្បីបើកដំណើរការ នៅភោជនីយដ្ឋានមួយ ឈ្មោះថា Home Stack ដែលជាការសហការរវាងទុន របស់កញ្ញា និងបេក្ខជនមួយចំនួនដូចជា លោករ៉ា ដូ ជាដើម។
ចង់ដឹងថាតើ កញ្ញា ស្រីណុច សកម្មយ៉ាងណាខ្លះ នៅក្នុងការប្រកួត ខាងក្រោមនេះ ជារូបភាពមួយចំនួនរបស់អ្នកនាងនៅក្នងកម្មវិធី Master Chef Khmer រដូវកាលទី២៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]