ភ្នំពេញ៖ សម្រាប់ការផ្តើមនៅឆ្នាំ ២០២១ រឿងដំបូងដែល Socialyse ភ្នំពេញ ដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគេទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង «និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាបង្ហាញឲ្យឃើញថា អតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងឆ្នាំ ២០២១។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា៖
ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖
- គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer
- តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី ប្រេនផលិតផល មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ?
- តើ ខ្លឹមសារឡូយៗ ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?
- តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ?
- តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ?
យោងតាមលោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បង សម្រាប់ឆ្នាំ ២០២១។ គាត់បានមានប្រសាសន៍ថា៖
ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរ នូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ជាមួយការរចនាឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ គាត់បានបន្ថែមទៀតថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]