វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យថា កងនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក ដឹកនាំដោយនាវាចម្បាំង USS Theodore Roosevelt បានបើកចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ក្នុងគោលដៅលើកកម្ពស់ “សិទ្ធិសេរីភាពនាវាចរណ៍ក្នុងដែនសមុទ្រ” ខណៈពេលដែលភាពតានតឹងរវាងចិននិងតៃវ៉ាន់ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ទីក្រុងវ៉ាស៊ីនតោន។
ទីបញ្ជាការសហរដ្ឋអាមេរិកឥណ្ឌូប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងនាវារបស់ខ្លួនបានធ្វើដំណើរចូលដល់សមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺនៅថ្ងៃដែលតៃវ៉ាន់បានរាយការណ៍ពីការលុកលុយដ៏ធំនៃយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងរបស់ចិនសរុបចំនួន ១៣គ្រឿង ដែលបើកចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ ក្បែរកោះ Pratas ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញបញ្ហានេះ លោក Antony Blinken ដែលជារដ្ឋលេខាធិការប្រធានាធិបតីសហរដ្ឋអាមេរិកទើបឡើងកាន់តំណែងថ្មី លោក ចូ បៃដិន ក៏បានលើកឡើងកាលពីថ្ងៃអង្គារដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យនោះទេ ថាចិនគឺប្រទេសបង្កបញ្ហាប្រឈមដ៏ខ្លាំងបំផុត ដល់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក»។
គួរឱ្យដឹងដែរថា ប្រទេសចិនតែងត្អូញត្អែរម្តងហើយម្តងទៀត អំពីនាវាកងទ័ពជើងទឹករបស់អាមេរិកដែលបើកចូលទៅជិតកោះ ដែលគ្រប់គ្រងដោយចិននៅសមុទ្រចិនខាងត្បូង ខណៈវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងតៃវ៉ាន់ សុទ្ធតែអះអាងថាវាជាដែនទឹករបស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]