ភ្នំពេញ៖ អតីតបេក្ខនារី លៀង ចាន់ឡា ដែលបងប្អូន ក៏ដូចជាប្រិយមិត្តទាំងអស់បានជ្រាប និងទទួលដឹងរួចមកហើយថា កញ្ញាធ្លាប់ជាអតីតបេក្ខនារីម្នាក់ នៅក្នុងការប្រលងប្រកួតប្រជែងស្វែងរកតារាចម្រៀងប្រចាំប្រទេស នៅក្នុងកម្មវិធីដ៏ល្បីខ្នាតអន្តរជាតិ គឹកម្មវិធី X factor Cambodia ។ ទោះបីជាកញ្ញា មិនទទួលបាននៅពានរង្វាន់ក៏ពិតមែន ក៏កញ្ញា ទទួលបាននូវការស្រលាញ់ ចូលចិត្ត ក៏ដូចជា ជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន ដែលគាំទ្រ និងអាណិតដល់កញ្ញាផ្ទាល់តែម្តង។
![](https://s9.kh1.co/70/707227740a2cc00045c5518b404816585a8e02f3.jpg)
យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ យោងតាមបទសម្ភាសន៍រវាងកញ្ញា ជាមួយនាទី សិល្បករកម្ពុជា កញ្ញា បានប្រាប់ដល់ទូរទស្សនិកជនផងដែរថា រង្វាន់ក៏ដូចជា ជំនួយឧបត្ថម្ភនានា រួមទាំងម៉ូតូ ផងដែរនោះ គឺថាកញ្ញាបានលក់ យកលុយចូលមកព្យាបាលជំងឺឲ្យម្តាយមក មួយវិញទៀតគឺកញ្ញា យកលុយដែលទទួលបាននោះមកជួយផ្គត់ផ្គង់ជីវភាពនៅក្នុងកំឡុងកូវីដ១៩ នេះតែម្តង។
![](https://s9.kh1.co/9c/9c4c6fada8d126b3ffa6ec042830ca8e99e61c49.jpg)
កញ្ញា លៀងចាន់ណា ក៏បានបន្ថែមទៀតផងដែរថា ពេលនេះ កញ្ញា ចង់ដើរចេញពីរង្វង់សិល្ប: មកធ្វើការងាររោងចក្រព្រោះថា ពេលនេះកញ្ញា គ្មានសូម្បីតែលុយបង់បន្ទប់ជួលឡើយ កញ្ញាចង់ធ្វើការនេះ ដើម្បីយកលុយមកជួយដោះស្រាយជីវភាពផ្ទាល់តែម្តង៕
![](https://s9.kh1.co/5a/5a9e923c1795cf25132a9fca4a82bc764c1dc0f6.jpg)
ចង់ដឹងពីកិច្ចសម្ភាសន៍ ក៏ដូចជាពីជីវិតនាពេលបច្ចុប្បន្នរបស់កញ្ញា លៀង ចាន់ឡា ថាពិបាកប៉ុណ្ណា សូមចូលរួមទស្សនាវីដេអូខាងក្រោមនេះ:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]