អាមេរិក៖ SpaceX បានបាញ់បង្ហោះផ្កាយរណបចំនួន143ទៅកាន់ទីអវកាស ពីរដ្ឋ Florida កាលពីព្រឹកថ្ងៃអាទិត្យ ក្រោមកម្មវិធី SmallSat Rideshare Program ថ្មីរបស់ក្រុមហ៊ុន បានបំបែកឯតទគ្គកម្មផ្កាយរណបច្រើនបំផុតដែលបាញ់ទៅទីអវកាសក្នុងតែមួយ។

កម្មវិធី SmallSat Rideshare Program របស់ SpaceX គឺសម្រាប់បង្ហោះសម្រាប់ផ្កាយរណបជាច្រើនដែលមានរាង និងទំហំខុសៗគ្នា។ កម្មវិធីនេះផ្តល់ជូនការបាញ់បង្ហោះទៅកាន់ទីអវកាសក្នុងតម្លៃថោក សម្រាប់ក្រុមហ៊ុនផ្កាយរណបខ្នាតតូចណាមួយដែលចង់បញ្ជូនផ្កាយរណបរបស់ខ្លួនទៅ ដែលតម្លៃអាចចាប់ផ្តើមពី1លានដុល្លារសម្រាប់485ផោន (219 គីឡូក្រាម) ដំបូង។ ផ្កាយរណបតូចៗរបស់ក្រុមហ៊ុនណាមួយអាចត្រូវបាញ់ទៅទីអវកាសជាមួយផ្កាយរណបផ្សេងទៀត ជំនួសឱ្យការទិញរ៉ុក្កែតមួយទាំងមូលដែលត្រូវចំណាយខ្ពស់ជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូពី Twitter

បន្ទាប់ពីលុបចោលការប៉ុនប៉ងបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ដោយសារអាកាសធាតុមិនល្អ រ៉ុក្កែត Falcon 9 របស់ SpaceX បានហោះចេញនៅ24ម៉ោងក្រោយពីនោះ ចេញពីស្ថានីយអវកាស Cape Canaveral Space Force Station របស់ខ្លួននៅម៉ោង10ព្រឹក ដោយបានដឹក CubeSats ដែលមានទំហំតូចៗរួមជាមួយផ្កាយរណបជាច្រើនទៅកាន់គន្លងប៉ូលមានរយៈកម្ពស់ 524 គីឡូម៉ែត្រ។

រូបភាព

ការបាញ់បង្ហោះនេះគឺជាលើកទី3ហើយរបស់ SpaceX ក្នុងឆ្នាំនេះ ហើយបានបំបែកកំណត់ត្រាការបង្ហោះផ្កាយរណបច្រើនបំផុតទៅទីអាវកាសដែលផ្ទុកនៅលើរ៉ុក្កែតតែមួយ ដែលកំណត់ត្រាលើកមុនត្រូវបានធ្វើឡើងដោយការបាញ់បង្ហោះផ្កាយរណបឥណ្ឌាកាលពីឆ្នាំ2017 ដោយបានបាញ់ផ្កាយរណបចំនួន104។ ផ្កាយរណបទាំង143នៅលើរ៉ុក្កែត Falcon 9 មានដូចជាផ្កាយរណបចាប់រូបភាពផែនដីចំនួន48 ដែលមានឈ្មោះថា SuperDoves ផ្កាយរណបទំនាក់ទំនងតូចៗចំនួន17 របស់ Kepler ដែលមានមូលដ្ឋាននៅ Toronto និងផ្កាយរណបតូចៗចំនួន30សម្រាប់អាមេរិកនិងអឺរ៉ុបរបស់ក្រុមហ៊ុនអា​ល្លឺ​ម៉​ង់ Exolaunch ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]