បរទេស៖ យើងដឹងហើយថាពីមួយឆ្នាំទៅមួយឆ្នាំ ថ្ងៃខែមិនអាចកើតមានដដែលៗម្ដងហើយម្ដងទៀតបានទេ ប៉ុន្តែបើរំលងជាច្រើនឆ្នាំ នោះប្រតិទិនរបស់ឆ្នាំមួយចំនួននឹងត្រូវគ្នាពេញមួយឆ្នាំតែម្ដង។ មិនមានមនុស្សច្រើនប៉ុន្មាននោះទេដែលចាប់អារម្មណ៍នៅលើចំណុចនេះ ហើយវាជារឿងធម្មតា បើសិនជាគេដឹងពីរយៈពេលដែលឆ្នាំត្រឡប់មករកថ្ងៃខែដដែលម្ដងទៀត។
បើយោងតាមគេហទំព័រ Time and Date បានបង្ហាញថា មានឆ្នាំជាច្រើនដែលមានថ្ងៃខែត្រូវគ្នាទាំងស្រុងនឹងប្រតិទិនឆ្នាំ២០២១ ប៉ុន្តែវាគ្រាន់តែជាការបង្ហាញត្រួសៗតែប៉ុណ្ណោះ ព្រោះឆ្នាំដែលមានថ្ងៃខែដូចគ្នានឹងប្រតិទិនឆ្នាំ២០២១មានច្រើនខ្លាំងមែនទែន។ គេសង្កេតឃើញថា បើយើងកំណត់យកឆ្នាំ២០២១ធ្វើជាគោល នោះឆ្នាំដែលមានថ្ងៃខែត្រូវគ្នានឹងឆ្នាំ២០២១ដែរ ត្រូវរំលងរយៈពេលពី៦ឆ្នាំ ឬពេលថ្ងៃខ្លះត្រូវរំលងដល់១១ឆ្នាំទើបកើតមានថ្ងៃខែត្រូវគ្នាបេះដាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកវាអាចមានថ្ងៃខែដូចគ្នាមែន ប៉ុន្តែថ្ងៃឈប់សម្រាកឬពិធីបុណ្យផ្សេងៗអាចនឹងមិនត្រូវគ្នានោះទេ ហើយនេះជាអ្វីដែលអ្នកមិនគួរភាន់ច្រឡំ។ ឧទាហរណ៍ ពិធីបុណ្យអុំទូកឆ្នាំ២០២១មិនត្រូវគ្នានឹងឆ្នាំ២០២៧ ដែលមានថ្ងៃខែត្រូវគ្នាបេះដាក់។
វានឹងក្លាយជាចំណុចកម្រនិងអស្ចារ្យបំផុត បើឪពុកម្ដាយមានកូនចំឆ្នាំដែលមានថ្ងៃខែត្រូវគ្នា។ ឧទាហរណ៍ កូនបងកើតនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ១៩៨២ ហើយកូនប្អូនកើតនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ១៩៩៣។
សូមជម្រាបថា រាល់ឆ្នាំនីមួយៗសុទ្ធតែមានឆ្នាំដែលមានថ្ងៃខែត្រូវគ្នាជាមួយនឹងពួកវា គ្រាន់តែរយៈពេលនៃការរំលងមានភាពខុសៗគ្នា។ អ្នកអាចចូលទៅកាន់គេហទំព័រ Time and Date ប្រសិនបើអ្នកចង់ស្វែងរកឆ្នាំណាខ្លះមានថ្ងៃខែត្រូវគ្នាជាមួយនឹងឆ្នាំណាខ្លះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]