រាជធានីភ្នំពេញ ៖ ពិតណាស់ សិល្បការិនីនិង ជាអ្នកម៉ាក់ហាយសូរ អ្នកនាងគង់ ចាន់ស្រីមុំ រូបនេះ ជាសិល្បការិនីដែលមានប្រជាប្រិយភាពខ្លាំងម្នាក់ ក្នុងវិស័យកម្សាន្តរបស់កម្ពុជា។ ដោយសារតែ តារាស្រីរូបនេះ​ ពូកែសម្តែងក្រមិចក្រមើមនិងមានវោហាមិនចេះរីងស្ងួត ទើបធ្វើឲ្យមហាជនភាគច្រើន ចូលចិត្តទស្សនាកម្មវិធីដែលមានអ្នកនាងចូលរួម។ 

ជាក់ស្តែង គេក៏ដឹងផងដែរថា រូបនាងនិងស្វាមីក្រៅពីមានអាជីពក្នុងជួរសិល្បៈហើយនោះ អ្នកទាំងពីរក៏ បានចាប់ដៃគ្នា ក្នុងការបង្កើតនូវមុខជំនួញជាច្រើនផ្សេងទៀតផងដែរ មានទាំង ហាងលក់សម្លៀកបំពាក់ ទាំងហាងលក់សម្ភាររបស់របរប្រើប្រាស់របស់ទារក និងកុមារ មិនតែប៉ុណ្ណោះ ហាងទាំងនោះ ភាគច្រើនក៏មានសាខាផងដែរ។ ទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រ គ្មានអ្វីនឹងឆ្ងល់ពី ការបង្ហាញភាពហ៊ឺហារបស់គ្រួសារតូច របស់អ្នកនាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១នេះ អ្នកនាងបានបង្ហោះរូបភាពអ្នកទាំងបីភ្ជាប់ជាមួយនឹងសំណេរខ្លីមួយថា៖ ស្វាគមន៍​សមាជិក​ថ្មី​ «ឆើតឆាយ​ ហេងហេង​»។ គួរបន្ថែមទៀតថា អ្នកនាងនិងស្វាមីបានទិញរថយន្តស៊េរីថ្មី ម៉ាក Jeep 2020 ដោយបានថតរូបយ៉ាងរីករាយ ពោរពេញដោយស្នាមញញឹម និងភាពផ្អែមល្អែមជាមួយស្វាមី និងកូនស្រីផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់គ្នា ៖

អ្នកនាង គង់ ចាន់ស្រីមុំ​  ស្វាមី និងកូនស្រី
អ្នកនាង គង់ ចាន់ស្រីមុំ និង រថយន្តថ្មី
ម៉ូម៉ូ និងរថយន្តថ្មី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ​ និងស្វាមី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]