ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីមង្គលការរបស់ប្អូនស្រី លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងនោះការមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗមួយចំនួន ដែលក្នុងនោះក៏មានវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ និងភរិយារបស់លោកផងដែរ។

លោកព្រាបសុវត្ថិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងកំឡុងពេលកម្មវិធីនោះ លោកព្រាប សុវត្ថ និងភរិយា បានសាងជាចំណាប់អារម្មណ៍ដល់ហ្វេនៗរបស់លោក ដោយបានរាំ យ៉ាងស្វីត បែបសងទីម៉ង់ ជាមួយភរិយា យ៉ាងស្វីត ដែលបានសាងជាចំណាប់អារម្មណ៍ដល់ហ្វេនៗ ផ្ទុះការស្ញើចសរសើរដល់ទំនាក់ទំនងសេ្នហា ដ៏សែនយូរអង្វែងរបស់អ្នកទាំងពីរ ដែលពិតជាគួរឲ្យគោរព និងគួរយកគំរូតាមតែម្តង។

លោកព្រាបសុវត្ថិ និងក្រុមគ្រួសារ

គួររំលឹកផងដែរថា លោកព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥​ ឧសភា ឆ្នាំ១៩៧៥ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ។លោកជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតែងតែទទួលបានការសើ្ញចសរសើរទៅលើសមត្ថភាពច្រៀងរបស់លោក និងទឹកដមសំនៀងដ៏សែនពីរោះផ្ទាល់តែម្តង។ លោកបានរៀបការជាមួយអ្នកស្រី ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ និងមានកូនប្រុសចំនួនបីនាក់ កូន​​ច្បង​របស់​លោកមាន​ឈ្មោះ​ថា សុវត្ថិ មុនី​វណ្ណ កូន​ទី២ មាន​ឈ្មោះ​ថា សុវត្ថិ មន្នី​នាគ កូន​ទី ៣ មាន​ឈ្មោះ​ថា សុវត្ថិ សិរីវុឌ្ឍ ដែល​បច្ចុប្បន្ន អ្នក​ទាំង ៣ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍ ដោយ​សារ​​តែ​រូបរាង​ស្រស់​សង្ហា​របស់​ពួក​គេ គួប​​ផ្សំ​ជា​កូន​របស់​តារា​ចម្រៀង​ល្បី​ថែម​ទៀត​ផង​នោះ៕

ចង់ដឹងថាតើIdol ព្រាបសុវត្ថិស្វីតជាមួយភរិយាដល់កម្រិតណា ខាងក្រោមនេះ ជាវីដេអូរាំរបស់អ្នកទាំងពីរ:

លោកព្រាបសុវត្ថិ និងភរិយា​
លោកព្រាបសុវត្ថិ ព្រមទាំងតារាល្បីៗដទៃទៀតកំពុងរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ