ថៃ៖ បើទោះបីជាតារាស្រី Taew Natapohn ត្រូវនៅឃុំខ្លួនឯង ១៤ ថ្ងៃ មិនបានចេញទៅជួបមុខអ្នកណា បន្ទាប់ពីបានទៅជួបមិត្តភក្តិដែលបានឆ្លងកូវីដ១៩ ក៏ដោយ ប៉ុន្តែនាង នៅតែអាចបង្ហាញពីភាពផ្អែមជាមួយនឹងគូស្នេហ៍ លោក Pranai តាមរយៈបណ្ដាញសង្គម ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន ផងដែរ។
អ្វីដែលសំខាន់ជាងនេះគឺ ថ្មីៗនេះ ខណៈពេលដែលកំពុងតែនៅធ្វើចត្តាឡីស័ក ស្រាប់តែមាន ឈុតឆាក ដ៏ផ្អែមល្ហែមថ្មីមួយ ដែលគូស្នេហ៍របស់នាងផ្ទាល់ បានមករកនាង និងមើលមុខពីចម្ងាយ ដែលខាងប្រុស បានឈរនៅខាងក្រៅរបងផ្ទះ គ្រវីដៃដាក់គ្នា បន្ទាប់ពីបាត់មុខគ្នាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះអាចនិយាយបានថា គូស្នេហ៍របស់អ្នកទាំងពីរ គឺរក្សាបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត ក៏ដូចបានបង្ហាញពីការព្រួយបារម្ភ និងក្ដីនឹករលឹកដែលមានចំពោះគ្នាជានិច្ច រហូតដល់ គូស្នេហ៍នាង ត្រូវចេញមកជួបគ្នាបែបនេះ បើទោះជាត្រូវរក្សាចម្ងាយក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]