ភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តដែលបានទស្សនាខ្សែភាពយន្តដ៏ល្បីប្រចាំប្រទេសកម្ពុជារឿង “ទុំទាវ” ច្បាស់ជាបានស្គាល់តួអង្គនាងនោ ដែលឈ្មោះពិតរបស់នាងគឺ ជុំ ចាន់តី។ ដោយតារារូបនេះបានឈានជើងចូលសិល្បៈចាប់តាំងពីទស្សវត្តរ៍៩០ដល់ឆ្នាំ២០០០ ហើយតារារូបនេះ តែងតែមានវត្តមានសម្ដែងក្នុងភាពយន្ត សឹងតែគ្រប់ផលិតកម្មទៀតផង។ មិនតែប៉ុណ្ណោះ គេក៏ឃើញនាងឧស្សាហ៍បញ្ចេញមុខតាមបទចម្រៀងកាយវិការ ខារ៉ាអូជាបន្តបន្ទាប់ រហូតមានមហាជនជាច្រើនស្គាល់ និងចូលចិត្តរាល់ការសម្ដែងរបស់នាងផងដែរ។
តែប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្ដែងស្រី ជុំ ចាន់តី ហាក់ជាបាត់មុខពីវិស័យសិល្បៈ ហើយថ្មីៗនេះតារារូបនេះក៏បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនូវដំណឹងមួយដ៏ក្រៀមក្រំ ខណៈតារាសម្ដែង និងតារាចម្រៀងស្រីអ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និងសារបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ៗថា តារាសម្ដែង ជុំ ចាន់តី បានទទួលមរណភាពតាំងពីជាង១០មុនមកម្ល៉េះ។ ក្នុងនោះដែរ អ្នកនាង ស៊ិន ឧត្ដមផល្លា បានសរសេររៀបរាប់បន្ថែមថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារបញ្ជាក់ពីការស្លាប់របស់តារាសម្ដែងផ្នែកមនោសញ្ចេតនារូបនេះ គិតចាប់តាំងពីឆ្នាំ២០២០ ម្យ៉ាងវិញទៀត បន្ទាប់ពីអ្នកនាង អ្នកនាង ស៊ិន ឧត្ដមផល្លា តួអង្គស្រីនាងនោ ក្នុង រឿង “ទុំទាវ” ក៏មានតារាសម្រៀងស្រី អ្នកនាង អឿន ស្រីមុំ បានចូលទៅ Comment បញ្ជាក់ពីការស្លាប់របស់តារាស្រីរូបនេះថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]