ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពរបស់ថៃ អ្នកនាង Sririta Jensen និង ស្វាមី បាននាំគ្នាដើរកម្សាន្តនៅតាមឆ្នេរសមុទ្រ នៅកោះមួយរបស់ថៃដែលបង្កឱ្យការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកនៅលើបណ្តាញសង្គម។

ដោយឡែក បច្ចុប្បន្ននេះ តារាដ៏ស្រស់ស្អាតរូបនេះកំពុងតែមានផ្ទៃពោះ អ្វីដែលពិសេសនោះ គេសង្កេតឃើញ គូស្វាមីភរិយាទាំងពីរនាំគ្នាទៅលេងលំហែកាយចិត្តនៅតាមឆ្នេរសមុទ្រ នៅកោះ Samui របស់ថៃ ដើម្បីបន្ថែមល្បោយនៃស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ មើលទៅពិតជាមានសុភមង្គល និង ភាពសុខដុមក្នុងគ្រួសារ។ បើទោះបីជា អ្នកនាងមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែសម្រស់ក៏នៅតែស្រស់ស្អាតគួរឱ្យចង់គយគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្នុងដំណើរកម្សាន្តរបស់ពួកគេនៅតាមមាត់សមុទ្រ គូស្វាមីភរិយាទាំងពីរក៏បានបន្សល់នៅរូបភាពបែបស្វីតៗ ផ្អែមល្ហែមដូចទឹកឃ្មុំ ដោយបានបង្ហោះនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រ អបអរសារទរ  ច្រណែនរំភើប និង ក្នក់ក្នាញ់ចំពោះអ្នកទាំងពីរមែនទែនតែម្តងហើយ។

នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពី ភាពយកចិត្តយកថ្លើមគ្នារវាងគូស្វាមីភរិយាទាំងពីរ និង ភាពល្អូកល្អូន កាន់តែផ្អែមល្ហែមនៅក្នុងជីវិតគ្រួសាររបស់តារាស្រីរូបនេះផងដែរ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង Sririta Jensen និង ស្ចាមី
អ្នកនាង Sririta Jensen 
អ្នកនាង Sririta Jensen 
អ្នកនាង Sririta Jensen 
អ្នកនាង Sririta  Jensen ដើរលំហែនៅសមុទ្រជាមួយស្វាមី
អ្នកនាង Sririta Jensen ដើរលំហែនៅសមុទ្រជាមួយស្វាមី
អ្នកនាង Sririta Jensen ដើរលំហែនៅសមុទ្រជាមួយស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]