ថៃ៖ ពិតណាស់ តារាស្រីល្បីឈ្មោះ Chompoo Araya បានរៀបការជាមួយនឹងស្វាមីជាសេដ្ឋីថៃដែលជា អ្នកជំនួញល្បីឈ្មោះគឺលោក Nott Visrut ។ មិនតែប៉ុណ្ណោះ រូបនាងក៏មានកូនប្រុសភ្លោះ ២នាក់ដែលគួរឲ្យស្រលាញ់ថែមទៀត នោះគឺ Saifah និងBhayu

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ គេឃើញ អ្នកម៉ាក់ Chompoo បានបណ្តើរកូនប្រុសទាំងពីររបស់ខ្លួន ទៅកាន់បន្ទប់បង្ហាញរថយន្តសេរ៊ីថ្មីឈ្មោះ Huracán STO របស់ម៉ាករថយន្តដែលល្បី Lamborghini។ អ្វីដែលពិសេសទៅទៀតនោះ តារាស្រីរូបនេះ បានឲ្យកូនប្រុសសាករថយន្តថ្មីនេះផងដែរ​ ទន្ទឹមនឹងនេះ គេក៏ឃើញស្វាមីរបស់នាង ក៏បានបង្ហាះរូបភាពជាមួយនឹងរថយន្តថ្មីនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលមិនភ្លេចមិនបាននោះ គឺញាក់សាច់ក្រោយពេលដឹងតម្លៃថ្លៃកប់ក្តោងរបស់រថយន្តថ្មីនេះ។ ពិតជាមិនធម្មតា រថយន្តនេះ មានតម្លៃប្រហែល ២៩,៩៩០,០០០ បាត ដែលនេះគិតជាដុល្លារវិញនោះគឺមានតម្លៃរហូតទៅដល់ ជាង ១លានដុល្លារ។ ជាមួយនឹងតម្លៃសែនមហាសាលនេះ រថយន្តនេះក៏មើលទៅពិតជាស្អាតខ្លាំង ជាមួយនឹងការរចនាដែលមិនធ្លាប់មានពីមុនមក៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់គ្នា ៖

រថយន្តថ្មី Huracán STO
រថយន្តថ្មី Huracán STO
កូនប្រុស ជាមួយរថយន្តថ្មី
កូនប្រុស ជាមួយរថយន្តថ្មី
កូនប្រុស ជាមួយរថយន្តថ្មី
កូនប្រុស ជាមួយរថយន្តថ្មី
កូនប្រុស ជាមួយរថយន្តថ្មី
Chompoo  ជាមួយរថយន្តថ្មី
Chompoo និងកូនប្រុស ជាមួយរថយន្តថ្មី
Chompoo និងកូនប្រុស ជាមួយរថយន្តថ្មី
Chompoo និងកូនប្រុស ជាមួយរថយន្តថ្មី
Chompoo និងកូនប្រុស ជាមួយរថយន្តថ្មី
Chompoo និងរថយន្តថ្មី
Nott Visrut និងរថយន្តថ្មី
Nott Visrut និងរថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]