ហុងកុង៖ ចាប់តាំងពីត្រូវបានដាក់បង្ហាញកាលពីឆ្នាំ2016មក មនុស្សយន្ត Sophia មានភាពល្បីល្បាញជាខ្លាំង។ ឥឡូវនេះក្រុមហ៊ុនដែលផលិតនាងមានចក្ខុវិស័យថ្មីមួយគឺ ផលិតមនុស្សយន្តឱ្យបានច្រើននៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Hanson Robotics ដែលមានមូលដ្ឋាននៅហុងកុងបាននិយាយថា ម៉ូឌែលចំនួនបួនរួមទាំង Sophia នឹងចាប់ផ្តើមផលិតចេញពីរោងចក្រនៅឆមាសទីមួយនៃឆ្នាំ2021 ស្របពេលដែលអ្នកស្រាវជ្រាវបានព្យាករណ៍ថាជំងឺរាតត្បាតបានបើកឱកាសថ្មីសម្រាប់ឧស្សាហកម្មមនុស្សយន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនលោក David Hanson បានមានប្រសាសន៍ថា «ពិភពលោកដែលពោរពេញដោយកូវីដ-19 នឹងត្រូវការគ្រឿងស្វ័យប្រវត្តិកម្មកាន់តែច្រើនឡើងៗ ដើម្បីការពារសុវត្ថិភាពមនុស្ស»។ Hanson ជឿជាក់ថាដំណោះស្រាយមនុស្សយន្តមិនត្រឹមតែប្រើបានចំពោះខាងសុខាភិបាលនោះទេ តែថែមទាំងអាចជួយដល់អតិថិជននៅក្នុងឧស្សាហកម្មលក់ទំនិញ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។
Hanson បាននិយាយថា គាត់មានគោលបំណងដាក់លក់មនុស្សយន្តរាប់ពាន់ក្នុងឆ្នាំ2021 ទាំងធំទាំងតូចដោយមិននិយាយពីចំនួនជាក់លាក់។
Hanson Robotics បានបញ្ចេញមនុស្សយន្តមួយនៅឆ្នាំនេះផងដែរ ដែលមានឈ្មោះថា Grace ដែលត្រូវបានអភិវឌ្ឍសម្រាប់វិស័យថែទាំសុខភាព។
ផលិតផលពីក្រុមហ៊ុនធំៗផ្សេងទៀតនៅក្នុងឧស្សាហកម្ម ក៏កំពុងជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ ដូចជា Pepper robot របស់ SoftBank Robotics ត្រូវបានគេដាក់ពង្រាយដើម្បីរកមនុស្សដែលមិនពាក់ម៉ាស ចំណែកនៅប្រទេសចិនវិញ ក្រុមហ៊ុនផលិតរ៉ូបូត CloudMinds បានជួយសាងសង់មន្ទីរពេទ្យដែលដំណើរការដោយមនុស្សយន្តក្នុងកំឡុងពេលមានការផ្ទុះឡើងនៃវីរុសនេះនៅ Wuhan ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]