កូរ៉េខាងត្បូង៖ តារារ៉េប Iron (មានឈ្មោះពិត Jung Hun-cheol) ដែលជាបេក្ខភាព ជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុង កម្មវិធី Mnet's Show Me the Money រដូវកាលទីត្រូវបានគេប្រទះឃើញថាស្លាប់ នៅថ្ងៃទី ២៥ ខែមករា នេះ។

យោងតាមប៉ូលីស Yonhap បានរាយការណ៍មកថា សន្តិសុខម្នាក់បានប្រទះឃើញ តារាប្រុសរូបនេះ ដេក​ហូរឈាមនៅ​មុខសួនផ្កា ផ្ទះល្វែងដែលលោកស្នាក់នៅ ក្នុងតំបន់ Jung-gu ទីក្រុង Seoul នៅ​ប្រហែលម៉ោង ១០:២៥ ព្រឹកថ្ងៃនេះ។ តារារ៉េបរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះផងដែរ ក៏ប៉ុន្តែគេបានប្រកាសថា រូបលោកបានស្លាប់បាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅខែធ្នូ ឆ្នាំ ២០២០ វិញ តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីប្រើអំពើហិង្សាលើរាងកាយ បន្ទាប់ពីវាយក្មេងអាយុ ១៨​ឆ្នាំ ដោយប្រើដំបង មិនត្រឹមតែប៉ុណ្ណោះរូបលោក ត្រូវបានចោទប្រកាន់ពីបទរំលោភមិត្តស្រីរបស់លោកកាលពីឆ្នាំ ២០១៧ ផងដែរ៕

សូមអោយវិញ្ញាណក្ខន្ធរបស់លោក ទៅកាន់សុខគតិភព!  

សូមទស្សនារូបភាពខាងក្រោម ៖ 

  តារារ៉េប Iron
  តារារ៉េប Iron
  តារារ៉េប Iron
  តារារ៉េប Iron

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]