ចាកាតា៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនិងនាវាប៉ាណាម៉ាមួយគ្រឿង ដែលសង្ស័យថាបានធ្វើសកម្មភាពដឹកប្រេងដោយខុសច្បាប់ នៅក្នុងដែនទឹកប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូណេស៊ីបានបង្ហើបឱ្យដឹងថា នាវាដឹកប្រេងឈ្មោះ MT Horse ដែលមានដោតទង់ជាតិអ៊ីរ៉ង់ និងនាវាឈ្មោះ MT Frea ដោតទង់ជាតិប៉ាណាម៉ា ត្រូវបានរឹបអូសនៅក្នុងដែនទឹកនៅឯខេត្ត Kalimantan ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះដែរ គេក៏បានដាក់ការសង្ស័យទៅលើនាវាទាំងពីរ ចំពោះការបំពានផ្សេងៗរួមមាន ការមិនបង្ហាញទង់ជាតិឱ្យបានត្រឹមត្រូវ ការបិទប្រព័ន្ធកំណត់អត្តសញ្ញាណ ការបោះយុថ្កាដោយខុសច្បាប់ ក៏ដូចជាការផ្ទេរឥន្ធនៈខុសច្បាប់រវាងនាវាទៅនាវាដឹកប្រេងផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អាជ្ញាធរឥណ្ឌូណេស៊ីក៏បានសម្រេចបញ្ជូននាវាដឹកប្រេងទាំង២ ទៅកាន់កោះ Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ក្នុងនោះដែរ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានទទួលស្គាល់ពីការរឹបអូសនាវាដឹកប្រេងនេះដោយសំអាងលើអាជ្ញាធរឥណ្ឌូណេស៊ី ប៉ុន្តែមិនទាន់មានរបាយការណ៍ឆ្លើយតបមកវិញនោះទេ។
គួរជម្រាបថា អ៊ីរ៉ង់ដែលជាប្រទេសសម្បូរទៅដោយប្រេងនិងឧស្ម័នធម្មជាតិជាច្រើន បានមើលឃើញតំហយចុះនៃការនាំចេញទៅទីផ្សារបរទេសយ៉ាងខ្លាំង បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់រួមជាមួយមហាអំណាចពិភពលោកកាលពីឆ្នាំ ២០១៨ ដែលវាបានកាត់បន្ថយប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាលអ៊ីរ៉ង់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]