នៅពេលខ្លះសីតុណ្ហភាពកើនកម្តៅខ្លាំង តម្រូវឲ្យអ្នកដំណើរធ្វើការប្រើប្រាស់រថយន្តដើម្បីទទួលបានម្លប់និង ជៀសវាងថ្ងៃក្តៅជាដើម ជាពិសេសគឺពួកគេប្រាកដជាមិនភ្លេចឡើយនូវដបទឹកនៅតាមឡាន ដើម្បីកាត់បន្ថយការស្រេកទឹកផងដែរ ខណៈពេលដែលកំពុងតែបើកបរតែម្តង។

ជាការពិតណាស់ អ្នកដំណើរដោយជិះរថយន្ត តែងតែស្រេកទឹកដោយជិះចម្ងាយផ្លូវឆ្ងាយឬ ក៏អាកាសធាតុក្តៅជាមួយ ជារឿយៗពួកគេតែងតែដាក់ដបទឹកប្រភេទផ្លាស្ទិកនៅក្នុងឡាន  ដោយសារវាស្រួលយកតាមខ្លួនហើយនិង ស្រួលរកទិញនៅតាមផ្លូវ ដោយនេះអាចនិយាយបានថាជារឿងធម្មតាទៅហើយ ប៉ុន្តែរឿងតូចតាចនេះពិតជាមិនអាចមើលស្រាលបានឡើយ ដោយវាអាចបង្កទៅជាព្រឹត្តិការណ៍មិនធម្មតាវិញ​ នៅពេលដែលអ្នកមិនបានប្រុងប្រយ័ត្នឬ ធ្វេសប្រហែល ដោយមិនបានខ្វល់ខ្វាយចំពោះរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រធានបទថ្ងៃនេះយើងនឹងនិយាយពីចំណេះដឹង ដែលទាក់ទងទៅនឹងដបទឹកប្រភេទផ្លាស្ទិក ដែលអ្នកដំណើរ តែងមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេ ដោយភាគច្រើនពួកតែងតែដើរចោល ដបទឹកនៅក្នុងឡាន ដែលនេះមិនមែនជារឿងលេងសើចនោះឡើង ដែលវាអាចបង្កជាអគ្គីភ័យបាន ប្រសិនជាករណីដបទឹកនោះដាក់ចំនឹង ពន្លឺព្រះអាទិត្យដែលបានចាំងចូលតាមកញ្ចក់ឡាន ហើយវានឹងចាំងចំជាមួយនឹងដបទឹកនោះ ដែលបង្កើតជាកំដៅក្តៅខ្លាំងដែលអាចដុតវត្ថុផ្សេងដែលនៅក្បែរនោះបាន រហូតអាចង្កទៅជាភ្លើងនិង អាចបង្កការឆាបឆេះ ដោយប្រើប្រាស់ពេលវេលាតែពេលខ្លីត្រឹមតែ ៣ទៅ៥នាទីប៉ុណ្ណោះ ។

ក្រៅពីនេះទៀត ដបផ្លាស្ទិកក៏អាចបំលែងសារធាតុគីមី​ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកផងដែរ ដូច្នេះ មុនពេលចេញពីរថយន្តគួរតែយកដបទឹកទៅតាមខ្លួនជានិច្ច ដោយរឿងវ៉ាវអគ្គីភ័យនៅក្នុងរថយន្តដែលបង្ក ដោយដបផ្លាស្ទិកនេះវា កម្រនឹងកើតឡើងមែន ប៉ុន្តែមិនមែនមានន័យវាមិនអាចនឹងកើតឡើងនោះដែរ ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាសូម្បីប្រុងប្រយ័ត្នចំពោះរឿងមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
ការពិសោធន៍ ដោយចាំងទៅលើក្រដាស
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]