កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តបានស្គាល់រួចមកហើយ តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ គឺ IU មិនត្រឹមតែជាតារាចម្រៀងដ៏ឆ្នើម  និងមានទេពកោសល្យ បូករួមជាមួយសម្រស់ដ៏ស្អាតផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា ថែមទាំងជាមនុស្សមានទឹកចិត្តសប្បុរស និងចេះយល់ដល់សុខទុក្ខអ្នកដទៃទៀតផង។

ប្រសិនបើប្រិយមិត្ត បានតាមដានតារាចម្រៀងរូបនេះមួយរយៈនេះ អ្នកប្រាកដជាបានឃើញព័ត៍មានអំពីការបរិច្ចាគរបស់ IU ដែលបានបរិច្ចាគទៅកាន់អង្គការមួយចំនួន ក្នុងឱកាសផ្សេងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីខែកុម្ភះ ឆ្នាំ២០២០ IU ត្រូវបានគេសង្កេតឃើញថា នាងបានបរិច្ចាគទៅកាន់អង្គការផ្សេងៗ ជាពិសេសនោះ គឺនៅថ្ងៃទិវាកុមារអន្តរជាតិ និងថ្ងៃខួបកំណើតរបស់នាង។ ហើយថ្មីៗនេះ ទៀតសោត តារាចម្រៀងដ៏ល្បីល្បាញរូបនេះ បានចំណាយថវិកាចំនួន ១០០ លានវ៉ុន គិតជាដុល្លារស្មើនឹង ៩០,៧៤០ដុល្លារអាមេរិក ទៅលើអាវកាក់ត្រជាក់សម្រាប់គ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងធ្វើការ ដើម្បីប្រយុទ្ធជាមួយជំងឺកូវីត១៩ ជាដើម។

គួរបញ្ជាក់ដែរថា ដោយសារសកម្មភាពមនុស្សធម៌ របស់តារាចម្រៀងស្រីដ៏ស្រស់ស្អាត​ មុខខ្យូតៗរូបនេះ បានធ្វើឱ្យហ្វេនៗអ្នកគាំទ្ររំភើប និងសប្បាយចិត្ត ដែលបានឃើញនាងជួយសង្គមបែបនេះ។ គិតត្រឹមពេញមួយឆ្នាំ ២០២០ នាងបានបរិច្ចាគប្រាក់សរុបចំនួន ៧៣៥ លានវ៉ុន គិតជាប្រាក់ដុល្លារស្មើនឹង ៦៦៦,៩៤១ ដុល្លារអាមេរិក។

នេះក៏សបញ្ជាក់យ៉ាងច្បាស់ ពីតារាចម្រៀងស្រីរូបស្រស់រូបនេះ ដែលមានទឹកចិត្តមេត្តាធម៌ ក្នុងការជួយសង្គមវិញ ពេលខ្លួនទទួលបានជោគជ័យ ទាំងការងារ និងជីវិតប្រចាំថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម ៖

នេះគឺជាបញ្ជីជាភាសាកូរ៉េរបស់ហ្វេនៗដែលបានកត់ត្រាការបរិច្ចាគរបស់ IU
កញ្ញា IU 
កញ្ញា IU 
កញ្ញា IU
កញ្ញា IU
កញ្ញា IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]