ភ្នំពេញ៖ យើងធ្លាប់បានដឹងហើយថា ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបរបស់ផលិតកម្មរស្មីហង្សមាសដែល ប្រឡូកក្នុងវិស័យសិល្បៈជាយូរអង្វែងណាស់មកហើយនិង ទទួលបានការទទួលស្គាល់គោរពស្រលាញ់ពីសំណាក់បងប្អូនជនរួមមិនតិចនាក់នោះឡើយ។

ជាការពិតណាស់ ក្រៅពីសម្លេងល្អមានទឹកដមពីរោះ អាចច្រៀងបំពេរអារម្មណ៍អ្នកគាំទ្របានយ៉ាងល្អឥតខ្ចោះហើយ តារាប្រុសរូបនេះថែមទាំងមានរូបសម្បត្តិសង្ហាខ្លាំង ដែលកន្លងមកយើងឧស្សាហ៍ឃើញលោកបង្ហោះរូបតាមបណ្តាញសង្គមជារឿយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ ណុប បាយ៉ារិទ្ធ បានបង្ហាញរូបភាពថ្មីមួយផ្សេងទៀតដែល បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនិង សង្ហារបស់ខ្លួន តាមរយៈរូបរាងមាឌធំ មានសាច់ដុំ អមជាមួយនឹងអាវយឺតមួយនិង ខោខូវប៊យមួយទៀត ដែលមើលពិតជាHot កប់សេរ៊ីតែម្តង។

ក្រោយពីបានឃើញដូច្នេះរួចមក ឃើញថាមានអ្នកគាំទ្រជាច្រើននាក់បាននាំគ្នាពោលពាក្យសរសើ់រទៅកាន់តារាប្រុសរូបនេះ យ៉ាងច្រើនហូរហែរផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ 
 ណុប បាយ៉ារិទ្ធ  (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ