សឹង្ហបុរី៖ កាលពីថ្ងៃទី ២៥ ខែមករា គេហទំព័រ Sina បានរាយការណ៍ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែងស្រី Fann Wong ដែលបានចែករំលែករូបភាពរបស់កូនប្រុស និងជាពិសេសនោះ ស្វាមីរបស់នាង កំពុងតែជាប្រធានបទ អ្នកលេងបណ្តាញសង្គម លើកមកវែកញែកគ្រប់ៗគ្នា។

ជាក់ស្តែង ការលេចមុខសារជាថ្មីរបស់ តួអង្គប្រុសក្នុងរឿង «ទេពឥន្ទ្រីបក្សីស្នេហ៍»  ធ្វើឱ្យទស្សនិកជនខកចិត្តជាខ្លាំង ទោះបីជាលោកវ័យកាន់តែជ្រេមែន តែលោករូបរាងរបស់លោកហាក់បីខុសគ្នាឆ្ញាយ ពីភរិយាលោក ក៏ព្រោះអ្នកទាំងពីរមានអាយុស្របាលគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត រូបភាពថ្មីរបស់លោក ស្ថិតក្នុងវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានទស្សនិកជនជាច្រើន គិតថាមុខមាត់របស់ Christopher Lee  ហៅ យ៉ាងគួ មើលទៅពិតជាចាស់ខ្លាំងមែនទែន ជាមួយស្នាមជ្រីវជ្រួញ ថែមទាំងសក់វែងស្កូវ និងទុកពុកមាត់់ទៀតនោះ បានធ្វើឲ្យលោក កាន់តែចាស់ថែមមួយកម្រិតទៀត។

យ៉ាងណាមិញ មានអ្នកផ្សេងទៀត ក៏បានបញ្ចេញមតិសរសើរថា រូបលោកមើលទៅ នៅតែមានភាពទាក់ទាញ ព្រោះទម្រង់មុខពងក្រពើរបស់តារាប្រុសរូបនេះ នៅតែស្រស់សង្ហា និងមានភាពស៊ិចស៊ិដដែល  ដែលមើលទៅនៅតែលេចធ្លោ ទៅតាមវ័យ មនុស្សប្រុសអាយុ ៥០ ប្លាយ៕

សូមទស្សនារូបភាពខាងក្រោម៖

Christopher Lee
Christopher Lee
Christopher Lee
Christopher Lee និងក្រុមគ្រួសារ
រូបភាពចុងក្រោយរបស់ Christopher Lee និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]