រុស្ស៊ី៖ បន្តោងធ្មេញប្រើសប្រហែលត្រូវបានប្រើធ្វើជាគ្រឿងអលង្ការ សម្រាប់មនុស្សក្នុងយុគថ្មបំបែក ដែលធ្លាប់រស់នៅប្រហែល៨,២០០ឆ្នាំមុន។ ការបញ្ចុះសពក្នុងយុគថ្មបំបែកនៅលើកោះតូចមួយរបស់រុស្ស៊ីបានបង្ហាញថា បន្តោងធ្វើពីធ្មេញប្រើសអាស៊ីកាត់អឺរ៉ុបជាង៤,៣០០ ត្រូវបានរកឃើញនៅទីកន្លែងបញ្ចុះសពចំនួន៨៤ដាច់ដោយឡែកពីគ្នា។
ការដាក់បន្តោងទាំងនេះនៅក្នុងផ្នូរត្រូវបានគេជឿថា វាប្រើសម្រាប់លម្អនៅលើសម្លៀកបំពាក់ ខ្សែក្រវាត់ និងគ្រឿងពាក់លម្អក្បាល បើទោះបីសម្លៀកបំពាក់ទាំងនោះបាត់រូបរាងទៅតាមពេលវេលាក៏ដោយ។ កោះនេះមានប្រវែងតែ២.៤គីឡូម៉ែត្រ ហើយវាត្រូវបានគេហៅថា Yuzhniy Oleniy Ostrov ដែលវាមានទីតាំងស្ថិតនៅបឹង Onega ដែលត្រូវបានរកឃើញនៅក្នុងសាធារណរដ្ឋ Karelia របស់ប្រទេសរុស្ស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ គេឃើញមានម្សៅក្រហមនៅក្នុងផ្នូរ ដែលជាសារធាតុពណ៌ពីធម្មជាតិ ប្រើសម្រាប់តុបតែងក្នុងគោលបំណងផ្សេងទៀតផងដែរ។ គ្រឿងលម្អនិងរបស់របរផ្សេងទៀតដែលបានរកឃើញនៅក្នុងផ្នូរបុរាណ មានរូបនៅលើនោះផងដែរ ដែលបង្ហាញពីវប្បធម៌ខុសៗគ្នា ក៏ដូចជាគ្រឿងសក្ការៈដ៏ពិសិដ្ឋសម្រាប់ពួកគេ។
អ្នកបុរាណវិទ្យានៅសាកលវិទ្យាល័យ University of Helsink អ្នកស្រី Kristiina Mannermaa និងសហការីរបស់គាត់បានសិក្សាធ្មេញប្រើស ដែលឥឡូវត្រូវបានដាក់តាំងនៅឯសារមន្ទីរ Peter the Great Museum of Anthropology and Ethnography ក្នុងទីក្រុង St. Petersburg ដែលវានឹងជាការប្រឹងប្រែងមួយដើម្បីស្វែងយល់សារៈសំខាន់ និងសិក្សាបន្ថែមពីមនុស្សដែលត្រូវបានបញ្ចុះជាមួយបន្តោងទាំងនេះ។ ការសិក្សាមួយនេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Archaeological and Anthropological Sciences៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]