ធ្មេញសស្អាត ធ្វើឲ្យយើងមានទំនុកចិត្ត និងភាពជឿជាក់នៅពេលដែលយើងសើច ឬនិយាយទៅកាន់អ្នកណាម្នាក់។ ប៉ុន្តែ ជាធម្មតា ធ្មេញនឹងប្រែពណ៌ទៅជាលឿង ឬជាប់កំណកំបោរ ប្រសិនបើយើងខ្វះការថែទាំ ឬញ៉ាំអាហារមួយចំនួនដែលធ្វើឲ្យជាប់ពណ៌។ ជាទូទៅ គ្នាយើងអាចប្រើប្រាស់ប្រភេទថ្នាំដុសធ្មេញ ជែលដែលជួយធ្វើឲ្យធ្មេញស ឬការខាត់ធ្មេញ ក៏ដូចជាការបាញ់កាំរស្មីដើម្បីឲ្យធ្មេញសជាដើម។ ប៉ុន្តែ ការដោះស្រាយតាមវីធីនេះ មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកទៅដោយសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់ធ្មេញ និងអញ្ចាញធ្មេញរបស់យើងថែមទៀតផង។ យ៉ាងណាមិញ ដើម្បីឲ្យធ្មេញសស្អាតតាមបែបធម្មជាតិ គ្នាយើងអាចងាកមកញ៉ាំអាហារទាំងនេះជំនួសវិញ ទើបជាការប្រសើរ។
១. ផ្លែស្រ្តូបឺរី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែស្ត្រូបឺរីមានផ្ទុកអាស៊ីដMalic ដែលជួយធ្វើឲ្យធ្មេញសស្អាត ក៏ដូចជាកាត់បន្ថយកំណកកំបោរនៅលើធ្មេញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ អាស៊ីដMalic ក៏អាចបង្កើនការផលិតទឹកមាត់សម្រាប់អ្នកដែលមានមាត់ស្ងួតផងដែរ។ ជាទូទៅ ទឹកមាត់ជួយការពារប្រឆាំងនឹងការពុកធ្មេញ ដែលជាមូលហេតុបណ្ដាលឲ្យមានកំណកជាប់ធ្មេញ។
២. ផ្លែឪឡឹក
ជាមួយគ្នានេះដែរ ឪឡឹកមានផ្ទុកអាស៊ីដMalic ច្រើនជាងផ្លែស្ត្រូបឺរីទៅទៀត។ គ្នាយើងបានដឹងហើយថា អាស៊ីដប្រភេទនេះមានគុណប្រយោជន៍ជួយឲ្យធ្មេញសស្អាត និងជួយបង្កើនការផលិតទឹកមាត់ថែមទៀតផង។
៣. ផ្លែម្នាស់
ធ្មេញរបស់យើងគ្របដណ្ដប់ដោយស្រទាប់Pellicle ឬស្រទាប់ប្រូតេអ៊ីនទឹកមាត់។ ស្រទាប់នេះ ការពារធ្មេញរបស់យើងក៏ពិតមែន ប៉ុន្តែវាក៏ស្រូបយកជាតិពណ៌ពីអាហារ ដែលជាហេតុធ្វើឲ្យធ្មេញរបស់យើងពោរពេញទៅដោយកំណកកំបោរផងដែរ។ ប៉ុន្តែ ម្នាស់អាចរំលាយស្រទាប់Pellicle តាមបែបធម្មជាតិ ពីព្រោះវាមានផ្ទុកអង់ស៊ីមProteolytic ដែលអាចបំបែកប្រូតេអ៊ីន រួមទាំងស្រទាប់ Pellicle ផងដែរ។
៤. ផ្លែល្ហុង
ផ្លែល្ហុងក៏មានផ្ទុកអង់ស៊ីម Proteolytic ដូចទៅនឹងផ្លែម្នាស់ផងដែរ។ វាជួយបំបែកប្រូតេអ៊ីន និងកាត់បន្ថយស្រទាប់ Pellicle ដែលអាចកាត់បន្ថយជាតិពណ៌ និងការពារធ្មេញប្រឆាំងនឹងការកើតឡើងនៃកំណកកំបោរថែមទៀតផង។
៥. ទឹកដោះគោ
អាស៊ីដ Lactic ដែលមាននៅក្នុងទឹកដោះគោ អាចជួយធ្វើឲ្យកាចារធ្មេញសភ្លឺជាមុន។ លើសពីនេះ ទឹកដោះគោក៏ជួយបង្កើនដល់ការផលិតទឹកមាត់ ដើម្បីលាងជម្រះបាក់តេរីដែលបណ្ដាលឲ្យមានប្រហោងធ្មេញផងដែរ។ រីឯCasein ជាប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោ ក៏អាចជួយការពារការប្រែពណ៌នៃធ្មេញ ព្រមទាំងជួយជួសជុលប្រហោង ក៏ដូចជាការពារការកើនឡើងនៃកំណកកំបោរថែមទៀតផង។
តើត្រូវចំណាយពេលយូរប៉ុណ្ណាទើបដឹងថាអាហារទាំងនេះ អាចជួយធ្វើឲ្យធ្មេញសស្អាតបាន?
បើប្រៀបធៀបទៅនឹងផលិតផលដែលមានលក់នៅលើទីផ្សារ រូបមន្តធម្មជាតិទាំងនេះ ត្រូវការចំណាយពេលយូរជាង ហើយវាក៏អាស្រ័យទៅលើពណ៌ដើមនៃធ្មេញរបស់យើងផងដែរ។ ប្រសិនបើយើងមានកំណកជាប់ធ្មេញខ្លាំង វាក៏ត្រូវការពេលយូរដូចគ្នា ទើបបានឃើញពីលទ្ធផល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]