ភ្នំពេញ៖ អ្វីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយនោះគឺ កម្មវិធីបើកបរសាកល្បងរថយន្ត Ford Territory 2021 ដែលរថយន្តនេះទើបតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលថ្មីៗនេះ។ រថយន្តនេះត្រូវបានរចនារូបរាងថ្មីស្រឡាងដែលគ្រប់ចំណុចទាំងអស់ពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។ ដូច្នេះសូមបងប្អូនអញ្ជើញមកទទួលបទពិសោធន៍ថ្មីជាមួយនឹងការបើកបរសាកល្បងរថយន្ត Ford Territory 2021 ទាំងអស់គ្នា ដែលកម្មវិធីនេះនឹងប្រព្រឹត្តិទៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច នៅដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអន 2)។ រាល់ការអញ្ជើញចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford Territory 2021 នេះលោកអ្នកនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា អាវយឺត មួក និងដបទឹកដ៏ស្រស់ស្អាតរបស់ Ford ។ សម្រាប់ព័ត៍មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះចូលរួម 078 333 748 | 016 333 785 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចូលរួមទំាងអស់នឹងទទួលបានការបើកបរសាកល្បងរថយន្ត Ford Territory 2021 និងធ្វើការតេស្តទៅលើបច្ចេកវិទ្យាទំនើបៗចុងក្រោយនៃ Ford Co-Pilot 360TM របស់រថយន្ត SUV ស៊េរីទំនើបនេះដែលរួមមានដូចជា៖
· សាកល្បងជាមួយនឹងកម្លាំងម៉ាស៊ីនជំនាន់ថ្មី 1.5L EcoBoost ដែលមានស៊ីឡាំង 4/V4
ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ 143 PS និងកម្លាំងរមួលកង់ 225 Nm
· ទទួលយកបទពិសោធន៍ថ្មីជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មី (Continuously Variable Transmission with Sport Mode) ដែលលោកអ្នកអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ ម៉្យាងទៀតលោកអ្នកក៏អាចប្រើប្រាស់នូវមុខងារ Sport Mode សម្រាប់បើកបរល្បឿនលឿនផងដែរ
· ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ T និងអក្សរ P (Active Park Assist System) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ រថយន្តនេះប្រើឧបករណ៍ចាប់សញ្ញា Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មមអាចចតឡានបាន (ឧបករណ៍ចាប់សញ្ញាដំណើរការគ្រប់ពេល ត្រឹមល្បឿនក្រោម 30km/h)។ នៅពេលវាចាប់កន្លែងដែលអាចចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរនូវរបៀបចូលចត។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពីទំហំនៃកន្លែងណាដែលគួរ និងមិនគួរចតដែលអាចធ្វើឲ្យប៉ះពាល់រថយន្តដទៃ។ បច្ចេកវិទ្យានេះជួយសម្រួលដល់ការចូលចត ជាពិសេសនៅពេលចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួលអ្នកមិនចាំបាច់ចំណាយពេលយូរ ផ្ដល់សុវត្ថិភាព និងកាត់បន្ថយភាពស្ត្រេសនិងកាត់បន្ថយការប៉ះទង្គិចនៅពេលចូលចតផងដែរ។
· កុងទ័រ Digital 10 អ៊ីង អាចប្តូររូបរាងបាន 3 ជម្រើសដែលរួមមាន៖ Sport, Fashion និង Classic ហើយក្នុងកុងទ័រនេះផ្ទាល់គឺអាចផ្តល់នូវទិន្នន័យអំពីរថយន្តបានយ៉ាងលម្អិត
· អេក្រង់ Touchscreen 10 អ៊ីង បែងចែកជា 4 ផ្នែកអាចពង្រីកបង្រួមបាន សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី ប្រព័ន្ធម៉ាស៊ីនត្រជាក់ អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Andriod Auto, Google Map និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត
· ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
· សេនស័រជំនួយក្នុងការចូលចតរហូតដល់ទៅ 12 គ្រាប់
· ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែដែលអាចឲ្យលោកអ្នកសាកថ្មពេលកំពុងបើកបរ
· ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិចសម្រាប់ជំនួយក្នុងការទប់លំនឹងពេលចត
· មុខងារដ៏ពិសេសមួយសម្រាប់រថយន្តនេះគឺ កៅអីផ្នែកខាងមុខមានមុខងារ ក្តៅ និងត្រជាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]