ហ្វីលីពីន៖ នេះគឺដំណឹងល្អមួយដែលប្រភទកណ្តុរតូចមួយ ដែលគេគិតថាផុតពូជដោយសារការផ្ទុះភ្នំភ្លើងបាត់ហើយ ត្រូវបានគេរកឃើញម្តងទៀត ហើយវាមានកាន់តែច្រើនទៀតផង។
ភ្នំភ្លើង Pinatubo នៅលើកោះ Luzon ក្នុងប្រទេសហ្វីលីពីនបានផ្ទុះឡើងយ៉ាងសាហាវនៅឆ្នាំ1991 ដោយបានសម្លាប់មនុស្សរាប់រយនាក់និងបំផ្លាញទេសភាពជុំវិញវាខ្ទេច។ ក្នុងបេសកកម្មលើកចុងក្រោយដើម្បីសិក្សាសត្វព្រៃនៅក្នុងតំបន់នេះ អ្នកស្រាវជ្រាវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញពពួកសត្វជាច្រើនប្រភេទរួមមានសត្វប្រចៀវ និងកណ្តុរដែលរស់នៅលើភ្នំភ្លើងដ៏កម្រ នៅមានមិនទាន់ផុតពូជនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយការរកឃើញរបស់ពួកគេ នៅក្នុងទិនានុប្បវត្តិ Philippine Journal of Science ក្នុងខែនេះ។
កណ្តុរភ្នំភ្លើង Apomys sacobianus ដែលជាកណ្តុររស់នៅលើភ្នំភ្លើង Pinatubo ត្រូវបានគេស្គាល់ដោយសារសំណាករបស់វានៅឆ្នាំ1962 ហើយត្រូវបានរក្សាទុកនៅសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិរបស់អាមេរិក។
ក្រុមអ្នកស្រាវជ្រាវបានវិលត្រឡប់មកភ្នំភ្លើង Pinatubo ក្នុងរយៈពេលពីរបីទសវត្សរ៍បន្ទាប់ពីការផ្ទុះឡើង ដើម្បីរកឱ្យឃើញថាតើថនិកសត្វដែលធ្លាប់រស់នៅទីនោះក្លាយជាយ៉ាងម៉េចខ្លះហើយ។ សារមន្ទីរ Field Museum បាននិយាយថា ទោះបីជាតំបន់ទាំងអស់មានរុក្ខជាតិដុះលូតលាស់មិនសូវក្រាស់ មិនមែនជាព្រៃក៏ដោយ ក៏សត្វកណ្តុរមានច្រើននៅគ្រប់ទីកន្លែង។
កណ្តុរភ្នំភ្លើងមិនត្រឹមតែមិនបានផុតពូជនោះទេ តែវាមានកាន់តែច្រើនឡើង។ វាជាការគួរឱ្យភ្ញាក់ផ្អើលមួយដែលប្រភេទសត្វនេះមិនទាន់ផុតពូជនៅឡើយបើទោះជាវាឆ្លងកាត់មហន្តរាយភ្នំភ្លើងដែលបានបំផ្លាញព្រៃទាំងមូលក៏ដោយ។
នេះមិនមែនជាដំណឹងកណ្តុរភ្នំភ្លើងតែមួយទេដែលចេញមកថ្មីៗនេះ។ នៅពាក់កណ្តាលឆ្នាំ2020 អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញសត្វកណ្តុរពណ៌លឿងរស់នៅលើកំពូលភ្នំភ្លើងកម្ពស់ 22,000 ហ្វីតនៅជួរភ្នំ Andes ដែលធ្វើឱ្យវាក្លាយជាថនិកសត្វដែលមានទីជម្រកខ្ពស់ជាងគេបំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]